អគ្គលេខាធិការ CAMSOC វាយតម្លៃ​ខ្ពស់​ចំពោះ​ទីតាំង​បិទ​ខ្ទប់​ហ្វឹក​ហាត់​គុន​ខ្មែរ និង​ឃី​ក​ប៊ុ​ក​ស៊ី​ង​

2021/11/08 06:56:30 pm        88

ស៊ី​ហ្គេម៖ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាល​ពី​ថ្មីៗបាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​ទីតាំង​ប្រមូលផ្ដុំ​ហ្វឹកហាត់​របស់​កីឡា ២​ប្រភេទ​នៅ​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ (​ស្ដា​ត​ចាស់​) គឺ​កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​ឃី​ក​បុក​ស៊ី​ង ដោយ​លោក​បានធ្វើ​ការវាយតម្លៃ​ខ្ពស់ចំពោះ​ទីតាំង​បិទ​ខ្ទប់​ហ្វឹកហាត់​ប្រភេទ​កីឡា​ប្រយុទ្ធ​ទាំងពីរ។​

​ឯកឧត្តម វ៉ា់​ត់ ចំរើន បាន​គូស​បញ្ជាក់​ថា មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទគឺជា​ទីតាំង​មាន​អំណោយផល​ល្អ​មួយ សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ និង​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ទាំង​ការ​ស្នាក់នៅ កន្លែង​ហូបចុក និង​ទីលាន​ហ្វឹកហាត់គឺ​ស័ក្ដិសម​នឹង​កីឡា​ទាំងពីរ​ប្រភេទ។ លើសពីនេះក្នុងនាម CAMSOC ឯកឧត្តម​ក៏បាន​ធ្វើការ​ជំរុញនឹង​នាំយក​គ្រូបង្វឹក​កម្រិត​ខ្ពស់​ពី​ប្រទេស​ចិន ដើម្បី​មក​បង្ហាញ​បច្ចេកទេស​ដល់​កីឡា​ឃី​ក​បុក​ស៊ី​ងដែលជា​ប្រភេទ​កីឡា​ថ្មី​ទើប​បង្កើត​ផងដែរ។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា ទាំងអស់នេះគឺជា​កិច្ចការ​ដ៏​សំខាន់ដែល​គណៈកម្មាធិការ​ជាតិ CAMSOC កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិ​សេ​សសហព័ន្ធ​កីឡា​ជាតិ ទាំង​សម្រួច​សមត្ថភាព បច្ចេកទេស និង​ទិសដៅ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចំពោះមុខ គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ឆ្នាំ​២០២២ ខាងមុខ និង​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជានា​ឆ្នាំ​២០២៣។ ដូច្នេះ​ឯកឧត្តម​រំពឹងថា កីឡាករ​-​កីឡាការិនី​ទាំងអស់នឹង​យក​ឱកាស​នេះ ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ដើម្បី​ឈានទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យ​បាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm