ពលរដ្ឋហ្កាហ្សា និងអ៊ីស្រាអែល រំភើបឡើងស្រក់ទឹកភ្នែក និងអបអរ ពេលលឺដំណឹងបទឈប់បាញ់

2025/01/16 03:28:05 pm        240

ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល បានអបអរយ៉ាងរីករាយនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃពុធ (១៥ មករា) នៅពេលបានដឹងដំណឹងនៃការឈានដល់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអ្នកខ្លះបានសម្រក់ទឹកភ្នែកទាំងក្ដីរីករាយ និងស្ទើតែមិនជឿថាអាចធូរស្រាលពីការទម្លាក់គ្រាប់បែក ហើយអ្នកខ្លះទៀតហួច ទះដៃ និងស្រែកអរគុណព្រះជាម្ចាស់របស់ពួកគេ។

ជនភៀសខ្លួនជាច្រើននៅទីក្រុងហ្កាហ្សា ក្នុងអំឡុងពេលជម្លោះអាយុកាល ១៥ខែនេះបាននិយាយថា "យើងសប្បាយចិត្តឡើងយំហើយ ប៉ុន្តែជាទឹកភ្នែកនៃសេចក្តីរីករាយ។ ពេលនេះ យើងដូចកើតម្ដងទៀតអញ្ចឹង" ។

យុវជនវាយស្គរ ផ្លុំស្នែង និងរាំនៅតាមដងផ្លូវក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធ ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីឮដំណឹងអំពីកិច្ចព្រមព្រៀងត្រូវបានសម្រេចក្នុងរដ្ឋធានីដូហា ប្រទេសកាតា។

នៅអ៊ីស្រាអែល មនុស្សម្នាជាច្រើន ជាពិសេសក្រុមគ្រួសារចំណាប់ថ្នូរ បានស្រែកហ៊ោរអបអរយ៉ាងសប្បាយចិត្ត ពេលដឹងថាមនុស្សជាទីស្រឡាញ់របស់ពួកគេជិតត្រឡប់មកវិញ។

កិច្ចព្រមព្រៀងដែលមិនទាន់បានប្រកាសជាផ្លូវការនោះ បង្ហាញពីដំណាក់កាលឈប់បាញ់ដំបូងរយៈពេល ៦សប្តាហ៍ និងរួមបញ្ចូលទាំងការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗចេញពីតំបន់ហ្កាហ្សា។ កិច្ចព្រមព្រៀងនេះក៏ផ្តល់ផងដែរនូវការដោះលែងចំណាប់ថ្នូរដែលក្រុមហាម៉ាសឃុំខ្លួន ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ដែលអ៊ីស្រាអែលឃុំឃាំង នេះបើតាមមន្ត្រីដែលដឹងពីកិច្ចចរចាបានប្រាប់សារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        15
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm