ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា អ្នកដែលចង់សើរើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ គឺស្មើនឹងចង់នាំបរទេសមកត្រួតត្រាកម្ពុជាសារជាថ្មី។
សម្តេចតេជោ ហ៊ុន សែន ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារទីស្តីក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានរកនិងរក្សាបានរហូតមកដល់សព្វថ្ងៃ ត្រឡប់ជាមានក្រុមមនុស្សមួយចំនួន តែងតែលើកឡើង ចង់ឱ្យធ្វើការសើរើឡើងវិញ ខណៈអ្នកទាំងនោះ មិនទាំងយល់ច្បាស់ពីកិច្ចព្រមព្រៀងនេះផងទេ។
សម្តេចតេជោ បានរម្លឹកពីសារបាននៃកិច្ចព្រមព្រៀង ដែលមានរឿងរ៉ាវជាច្រើនបានចាប់ផ្តើមឡើង ពីទីនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការដែលសម្តេចរម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសជាថ្មីម្តងទៀតនេះ ដោយសារមានក្រុមមនុស្សមួយចំនួន តែងតែទាមទាឱ្យមានការសើរើនូវកិច្ច ព្រមព្រៀងនេះឡើងវិញ ដែលជាហេតុនឹងនាំឱ្យមានការបែកបាក់បំផ្លិចបំផ្លាញជាតិសារជាថ្មីនោះ៕
អត្ថបទ៖ មុត សុទ្ធ




