លោក Biden និងលោក Trump ដណ្ដើមគុណសម្បត្តិគ្នា ជុំវិញបទឈប់បាញ់តំបន់ហ្កាហ្សា

2025/01/16 04:32:40 pm        87

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានអះអាងយកនូវគុណសម្បត្តិរៀងៗខ្លួនកាលពីថ្ងៃពុធ (១៥ មករា) ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបនហ្កាហ្សាដោះដូរចំណាប់ថ្នូរ ដែលបានដំណើរការអស់ពេលជាច្រើនខែមកហើយ ប៉ុន្តែជួយសម្រេចបានរយៈពេលខ្លីប៉ុណ្ណោះដោយបេសកជនរបស់លោក Trump។

ក្នុងការប្រកាសបទឈប់បាញ់ លោក Biden បានបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយបានឆ្លុះបញ្ចាំងយ៉ាងច្រើនពីក្របខណ្ឌនៃសំណើដែលលោកបានធ្វើឡើងកាលពីខែឧសភា។ លោកបានញញឹម នៅពេលអ្នកសារព័ត៌មានសាកសួរថា តើសៀវភៅប្រវត្តិសាស្ត្ររបស់មេដឹកនាំរូបណាដែលយកបានគុណសម្បត្តិសម្រាប់បទឈប់បាញ់នេះ ហើយលោកហាក់បង្ហើបថា "គឺជាក្រុមរបស់លោក"។

ចំណែកលោក Trump នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានប្រកាសគុណសម្បត្តិភ្លាមៗសម្រាប់កិច្ចព្រមព្រៀងនេះ ដែលបានកើតឡើងបន្ទាប់ពីការចរចារជាប់គាំងជាច្រើនខែ។ លោកធ្លាប់បានព្រមានម្តងហើយម្តងទៀតថានឹងមាន "បញ្ហាធ្ងន់ធ្ងរ" ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវធ្វើឡើងត្រឹមពេលលោកចូលកាន់តំណែងនៅថ្ងៃចន្ទ ២០ មករា ទេនោះ។

លោក Trump បានបញ្ជូនបេសកជនមជ្ឈិមបូព៌ារបស់ខ្លួនគឺលោក Steve Witkoff ទៅចូលរួមការចរចានៅទីក្រុងដូហា ហើយលោក Witkoff នៅទីនោះសម្រាប់ពេល ៩៦ម៉ោងចុងក្រោយនៃការចរចាដែលឈានទៅដល់កិច្ចព្រមព្រៀង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden បានលើកសរសើរលោក Witkoff ក្នុងការជួយផ្តល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែសង្កត់ធ្ងន់ថា “ដោយបានធ្វើការជាមួយនឹងបេសកជនរបស់លោក Biden គឺលោក Brett McGurk” ដែលបាននៅក្នុងទីក្រុងដូហា តាំងតែពីថ្ងៃទី០៥ ខែមករា មកម៉្លេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm