រដ្ឋាភិបាលទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីរក្សាលំនឹងថ្លៃស្រូវកសិករ

2025/01/16 04:44:59 pm        197

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល តាមរយៈ​ធនាគារ អភិវឌ្ឍន៍ជនបទ (ARDB) បានទម្លាក់ថវិកា ៥ លើករួចមកហើយ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ស្រូវអង្ករ និងរក្សាស្ថិរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២០៨ លាន​ដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានបន្តទម្លាក់ថវិកាប្រមាណ ៣០ លាន​ដុល្លារបន្ថែមទៀតដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។

ឯកឧត្តម​បណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថាន​ភាព​ថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំ​ឡើងដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៥នេះ។

ឯកឧត្តម​បណ្ឌិតថ្លែងថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ ចាប់តាំង​ពី​ឆ្នាំ​២០១៦ មករាជរដ្ឋាភិ បាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់​បាន​៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និង​ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា។

ឯកឧត្តមបណ្ឌិតបានបន្តថា គិតមកទល់ពេលនេះ ទុនពិសេសដែលបាន​ទម្លាក់មាន​ទំហំ​ទឹក​ប្រាក់​ជាង ២០៨ លានដុល្លាររួចហើយ ក្នុងនោះទុនវិនិយោគប្រមាណ ៣០ លានដុល្លារប៉ុណ្ណោះ ក្រៅពី​នោះ​គឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់។

ឯកឧត្តមបណ្ឌិតបានពន្យល់ថា៖«រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ ទៅលើវិស័យ​កសិកម្ម​ជាពិសេសប្រជាកសិករ ហើយយើងឃើញថានៅសម័យកូវីដមានទុនច្រើនណាស់ ដែល​បាន​ទម្លាក់ដើម្បីឱ្យកសិករមានមានលំនឹងជីវភាព ដែលអាចរស់នៅបាន មិនធ្លាក់ក្រោមបន្ទាត់ក្រីក្រ ឬធ្លាក់ក្រោមបន្ទាត់ក្រីក្រតិចតួច ពោលគឺ មានទុន​ជាច្រើន​ដែល​បាន​ដាក់​ចេញ​មក មានទាំងបន្លែ សាច់ ការចិញ្ចឹមសត្វ និងផ្សេងៗថែមទៀត»។

សូមជម្រាបថា ទុនពិសេសដែលបានទម្លាក់រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ទុន ៣០ លានដុល្លារទៀត ទើបទម្លាក់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិស្រូវអង្ករប្រភេទអូអឹមរបស់ប្រជាពលរដ្ឋនាពេលនេះ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        207
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        102
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm