កម្ពុជា-ចិនចាប់ផ្តើមជំរុញបន្ថែមលើសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ

2025/01/16 06:03:38 pm        352

នៅក្នុងឆ្នាំនេះគឺជាចំណុចនៃការចាប់ផ្ដើមថ្មី លើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេស-កម្ពុជា តាមរយៈ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្ដោតលើវិស័យអាទិភាពចំនួន ៦ ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំង ពីរបន្ថែម។

លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុង សន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-កម្ពុជា បានឈានទៅមុខកាន់តែស៊ីជម្រៅ កាន់តែជាក់ស្ដែងឥតឈប់ឈរ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងកិច្ចសហប្រតិបត្តិការ ខ្សែសង្វាក់ ផ្គត់ផ្គង់ជាដើម។ ការវិនិយោគរបស់ប្រទេសចិន បានជំរុញឱ្យផលិតផលចិន និងបច្ចេកវិទ្យាចិនចូលមកទីផ្សារប្រទេសកម្ពុជា។ ដូចគ្នានេះ ដែរ អតិថិជនចិនបានស្គាល់កាន់តែច្បាស់ នូវផលិតផលគុណភាពខ្ពស់របស់កម្ពុជាដូចជា គ្រាប់ស្វាយចន្ទី អង្ករ និងម្រេចជាដើម។

លោកស្រី បានបន្តទៀតថា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី៣ នៃការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP និងកិច្ចការដាក់ឱ្យអនុវត្តនូវគោលនយោបាយព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ប្រកបដោយ ភាគលាភជាបន្តបន្ទាប់ និងអំណោយផលដល់ប្រទេសចិន ដែលបានរក្សាតំណែងជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេលេខ ១ ក្នុងរយៈ ពេល ១៣ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន-កម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ មានចំនួនជាង ១៦ ប៊ីលានដុល្លារ កើនឡើងជាង១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

នៅក្នុងឆ្នាំ ២០២៥ នេះដែរ, លោកស្រី ចុង ជា បានបញ្ជាក់ថា ឆ្នាំថ្មីនេះជាចំណុចចាប់ផ្ដើមថ្មី នៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជា។ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ ប្រទេសទាំងពីរបាន ផ្តោតលើវិស័យអាទិភាពចំនួន ០៦ ដោយក្នុងនោះស្ថានទូតចិនប្រចាំកម្ពុជា កំពុងបន្តយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងលើគ្រប់វិស័យរវាងចិន និងកម្ពុជាឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរ ក្នុងខែ កុម្ភៈ ឆ្នាំ ២០២៣, កិច្ចសហប្រតិបត្តិការនេះបានផ្តោតលើវិស័យអាទិភាពចំនួន៦រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm