ព្រះខ័នរាជ បឹងកេត និងវិសាខា ឈ្នះក្រុមឡើងពីថ្នាក់ខេត្តរៀងខ្លួន ក្នុងជើងទី១ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/01/16 06:23:43 pm        376

ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង រួមជាមួយក្រុមបឹងកេត និងវិសាខា បានទទួលជ័យជម្នះរៀងខ្លួន ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) វគ្គ ១៦ក្រុមចុងក្រោយ លើក្រុមឡើងមកពីពានសម្ដេចតេជោ-ថ្នាក់ខេត្ត កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមលេខ៤ ថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តកែប ៩-០ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯក ៥សម័យនេះ ធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ២គ្រាប់ និង ណារ៉ុង កក្កដា ៤គ្រាប់ រួមជាមួយកីឡាករ ញាណ សុស៊ីដាន, មីហ្ស៊ូណូ ហ៊ីការ៉ុ និង ស្ដើង បញ្ញាសុភត្រា ម្នាក់ ១គ្រាប់ ។

ដោយឡែកក្រុមនាគខៀវបឹងកេត បានយកឈ្នះក្រុមជើងឯករងថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ៨-១ ។ សម្រាប់គ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯកឆ្នាំ២០១៩ ធ្វើសម្រេចដោយកីឡាករ ម៉ាត់ នូរុណ ២គ្រាប់, កីឡាករ Alexander Kevin Baker, ចាន់ វឌ្ឍនាកា, Ryohei Yoshihama, ជា វេសលី, Charlie Thomas Scott និង អ៊ាវ សុវណ្ណារ៉ា ម្នាក់ ១គ្រាប់ ។

រីឯក្រុមវិសាខាវិញ គឺបានយកឈ្នះក្រុមលេខ៣ ថ្នាក់ខេត្ត ឡាយអ៊ិនឃីង ខេត្តសៀមរាប ទាំងតានតឹង ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ។ ៣គ្រាប់របស់អតីតក្រុមជើងឯក ៣សម័យនេះ ធ្វើសម្រេចដោយកីឡាករ ផាន សុផេន, កាន់ ម៉ូ និង ភឿក ថាតថៃ ម្នាក់ ១គ្រាប់ ។

ក្រោយទទួលបានជ័យជម្នះពីការប្រកួតក្រៅដី ក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ៣ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមថ្នាក់ខេត្តទាំង ៣ វិញ នាខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm