អ៊ីស្រាអែល នៅតែវាយប្រហារតាមអាកាសលើហ្កាហ្សា ទោះបទឈប់បាញ់បានប្រកាសក៏ដោយ

2025/01/16 06:30:55 pm        281

អ្នកស្រុក និងអាជ្ញាធរនៅក្នុងតំបន់ប៉ាឡេស្ទីននិយាយថានៅថ្ងៃព្រហស្បតិ៍ (១៦ មករា) នេះថា អ៊ីស្រាអែល នៅតែបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សា សម្លាប់មនុស្សរាប់សិបនាក់ ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរត្រូវបានប្រកាស ហើយអ្នកសម្រុះសម្រួលចង់ឱ្យបន្ធូរបន្ថយការប្រយុទ្ធ មុនពេលបទឈប់បាញ់ចាប់ផ្តើមនៅថ្ងៃអាទិត្យ (១៩ មករា) ខាងមុខនេះ។

កិច្ចព្រមព្រៀងដ៏ស្មុគស្មាញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កាលពីថ្ងៃពុធ បន្ទាប់ពីមានការសម្របសម្រួលជាច្រើនខែដោយប្រទេសកាតា អេហ្ស៊ីប និងអាមេរិក។ មន្ត្រីអ៊ីស្រាអែលម្នាក់និយាយថា ការទទួលយកកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែល នឹងមិនទាន់ជាផ្លូវការទេ រហូតដល់វាត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាល ដោយការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ១៦ មករា នេះ។

សេវាសង្គ្រោះបន្ទាន់ស៊ីវិល និងអ្នកស្រុកនិយាយថា ខណៈពលរដ្ឋអបអរកិច្ចព្រមព្រៀងទាំងនៅហ្កាហ្សា និងនៅអ៊ីស្រាអែល យោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហារបន្ទាប់ពីការប្រកាសបទឈប់បាញ់។

ក្រុមគ្រូពេទ្យនិយាយថា ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ជាពិសេសនៅក្នុងទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សជាង ៣០នាក់កាលពីល្ងាចថ្ងៃពុធ។ អ្នកស្រុកនិយាយថា ការវាយប្រហារបានបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានបំផ្លាញផ្ទះសម្បែងនៅក្រុងរ៉ាហ្វា នៅភាគខាងត្បូងហ្កាហ្សា និងជំរំ នូសៃរ៉ាត់ (Nuseirat) នៅកណ្តាលហ្កាហ្សា ព្រមទាំងនៅភាគខាងជើងដែនដីហ៊ុមព័ទ្ធ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm