កម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ ជំរុញនាំចេញទឹកមាត់ត្រចៀកកាំចូល​ទៅទីផ្សារចិន​ឆាប់ៗ

2025/01/16 06:32:12 pm        436

នៅក្នុងឆ្នាំ ២០២៥ នេះ គឺជាឆ្នាំដែលកម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ នៃការនាំចេញទឹកមាត់ត្រចៀកកាំ តាមរយៈនៃកិច្ច ព្រមពៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដោយរំពឹងថា ផលិតផលថ្មីមួយនេះនិងអាចហូរចូលទីផ្សារចិនបន្ថែមមួយទៀត ក្នុងពេល ឆាប់ៗនេះ។

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងទាក់ទិនការនាំចេញទឹកមាត់ត្រចៀកកាំរបស់កម្ពុជា ចូល ទៅទីផ្សារប្រទេសចិន នៅក្នុងសន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន (Canton Fair) លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ម្សិលមិញនេះថា ជុំវិញការនំាចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ កន្លងមក កម្ពុជាបាន នាំចេញផ្លែចេក និងមៀនប៉ៃលិន បច្ចុប្បន្នភាគីនៃប្រទេសទាំងពីរ បាននិងកំពុងចរចារដើម្បីជំរុញនាំចេញទឹកមាត់ត្រចៀកកាំ ដែលជា ផលិតផលថ្មីរបស់កម្ពុជាមួយទៀត ចូលទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តម បន្តថា ជុំវិញការនាំចេញនេះ គឺយើងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (FTA) ក្នុងនោះការ ដែលនាំចេញទៅបាន គឺកម្ពុជាត្រូវតែគោរពតាមភូតគ្គាមអនាម័យ ដែលបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុក ក្នុងការចរចារ, បច្ចុប្បន្នការចរចារនេះស្ទើតែចប់ ១០០ ភាគរយហើយ។ ចំណែកក្រសួងពាណិជ្ជកម្មវិញ គឺមានតួនាទីលើការចរចារបើក ទីផ្សារពន្ធសូន្យ។ ដូច្នេះតាមរយៈនៃការខិតខំប្រឹងប្រែងនេះ ឯកឧត្តម រំពឹងថា កម្ពុជានឹងនាំចេញទឹកមាត់ត្រចៀកកាំទៅតាមកិច្ចព្រម ពៀងចូលទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ។

ទាក់ទិនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន, លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីការដាក់ឱ្យអនុវត្តនូវព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ភាគីទាំងពីរជំរុញ ពាណិជ្ជកម្មប្រកបដោយភាគលាភជាបន្តបន្ទាប់ ជាពិសេសកសិផលគុណភាពខ្ពស់របស់កម្ពុជា បាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដូចជា៖ ផ្លែដូង សត្វទឹកអាចបរិភោគបាន និងជលផលធម្មជាតិរបស់កម្ពុជា បាននាំចេញទៅប្រទេសចិន ក្នុងនោះភាគីទាំងពីរកំពុង ពន្លឿនការជំរុញនីតិវិធីនាំចេញ កសិផលគុណភាពខ្ពស់របស់កម្ពុជា ទៅប្រទេសចិនបន្ថែមទៀតដូចជា៖ ទឹកមាត់ត្រចៀកកាំ ផ្លែធុរេន ផ្លែខ្នុរជាដើម ដែលរំពឹងថា ផលិតផលទាំងនេះនឹងអាចសម្រេចបានតាមការគិតគូក្នុងពេលឆាប់ៗ។

ជុំវិញការអភិរក្សត្រចៀកកាំ លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើកឡើងថា ការអភិរក្ស ត្រចៀកកាំនៅកម្ពុជានេះ បើធៀបប្រទេសក្នុងអាស៊ាន កម្ពុជាគឺជាប្រទេសកូនពៅដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជាក៏ជា ប្រទេសដែលមានសក្តានុពលខ្លាំង លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាបានអភិរក្សផ្ទះត្រចៀកកាំ មានក្នុងររង្វង់ប្រមាណ ៧ ពាន់ផ្ទះ ដោយការអភិរក្សនេះ ពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនកើនឡើងគួកត់សម្គាល់ ចំណែកការនាំចេញ វិញ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញក្នុងរង្វង់ប្រមាណ ១០០ តោន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm