សហព័ន្ធកីឡាទោចក្រយានប្រកាសរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញទៅបាត់ដំបង

2025/01/16 07:16:48 pm        222

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសជូនដំណឹងដល់បណ្ដាសមាគម/ក្លិប និងអ្នកនិយមកីឡាជិះកង់ទូទាំងប្រទេសថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា ក្រោមប្រធានបទ «ជិះកង់ផ្ដល់នូវសេចក្ដីស្រលាញ់ដល់កុមារកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដោយចេញដំណើរពីភ្នំពេញ ទៅខេត្តបាត់ដំបង ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ព្រឹត្តិការណ៍ជិះកង់ដើម្បីសប្បុរសធម៌នេះ នឹងត្រូវធ្វើដំណើរពីភ្នំពេញ ពីមុខវិមានរដ្ឋធម្មនុញ្ញ (វិមានឯករាជ្យ) ឆ្ពោះទៅទីរួមខេត្តបាត់ដំបង ដែលត្រូវឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ជាដើម ក្នុងគោលបំណងដើម្បីកៀរគរថវិកា និងសម្ភារ ជួយដល់អង្គការមូលនិធិក្ដីសង្ឃឹមនៃកុមារកម្ពុជា (អង្គការ Hope) ដោយត្រូវធ្វើដំណើរលើចម្ងាយផ្លូវសរុបប្រមាណ ២៩២គីឡូមែត្រ ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា និងបំផុសចលនាកីឡា ដល់ក្រុមកីឡាករ-កីឡាការិនី ជិះកង់ទៅកាន់ខេត្តបាត់ដំបង។ ការទទួលពាក្យចាប់ទទួលរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកីឡាករ ឬកីឡាការិនីម្នាក់ ត្រូវបង់សិទ្ធិជិះកង់ក្នុងម្នាក់ៗ ២៥ដុល្លារអាមេរិក ដោយថវិកានេះ សល់ពីការចំណាយនឹងនាំយកទៅប្រគល់ជូនដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា។

ក្នុងនាមសហព័ន្ធ លោករំពឹងថា ការជិះកង់ពីភ្នំពេញទៅបាត់ដំបង លើចម្ងាយផ្លូវជិត ៣០០គីឡូម៉ែត្រនេះ នឹងអាចទទួលបានកីឡាករ កីឡាការិនីចន្លោះ ២៥០ទៅ ៣០០នាក់។ ចំពោះសប្បុរសជន ឬបណ្តាក្រុមហ៊ុន ដែលមិនមានបំណងជិះកង់ ក៏អាចឧបត្ថម្ភគាំទ្រជាសម្ភារ ឬថវិកា ក្នុងព្រឹត្តិការណ៍កីឡាដើម្បីមនុស្សធម៌នេះបានផងដែរ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm