អវកាសយានិក​របស់​ចិន​ធ្វើ​បេសកកម្ម​ដើរ​លើ​លំហ​អាកាស​ជា​លើកដំបូង​

2021/11/08 07:37:28 pm        307

​ចិន៖ អវកាសយានិក​ពីរ​នាក់​មកពី​យានអវកាស Shenzhou-13 របស់​ប្រទេស​ចិនបាន​ចាប់ផ្ដើម​ដើរ​លើ​លំហ​អាកាស​កាលពី​យប់​ថ្ងៃអាទិត្យ ចេញពី​ស្ថានីយ​គន្លង​គោចរ​របស់​ប្រទេស​ចិនជា​លើកដំបូង​ ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តារា​វិថី​កាលពី ​៣សប្ដាហ៍​មុន​។

​យោង​តាម​ការិយាល័យ​វិស្វកម្ម​អវកាស​ចិន (CMSEO) បាន​ឱ្យ​ដឹង​ថា លោក Zhai Zhigang បាន​ឡើង​ចេញ​តាម​គម្រប​យានអវកាស​នៅ​ម៉ោង ៦:៥១​ល្ងាច​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង ហើយ​លោកស្រី Wang Yaping បាន​ចេញ​តាម​ក្រោយ​នៅ​ម៉ោង ៨:២៨​យប់​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​។ សមាជិក​អវកាសយានិក​ទី​៣ គឺ​លោក Ye Guangfu បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ម៉ូឌុល​ស្នូល ដើម្បី​ជួយ​ដល់​សកម្មភាព​​វាលលំហ​ក្រៅ​យានអវកាស ដែល​ទីភ្នាក់ងារ​អវកាស​បាន​និយាយ​ថា នឹង​បន្ត​រយៈពេល​ប្រហែល ៦​ម៉ោង​។ លោក Zhai និង​លោកស្រី Wang នឹង​ដំឡើង​ឧបករណ៍​ទប់​ជើង និង​កៅអី​ធ្វើការ​លើ​ដៃ​រូបយន្ត​។ បន្ទាប់មកដោយមាន​ការ​គាំទ្រ​ពី​ដៃ​របស់​រូបយន្ត អ្នក​ទាំងពីរ​នឹង​ដំឡើង​ឌុយ ឬ​អា​ដាប់​ទ័​រ និង​ប្រព័ន្ធ​ព្យួរ​នៅ​លើ​ដៃ​រូបយន្ត​សម្រាប់​ការងារ​នា​ពេល​អនាគត​។ លោក Zhai អាយុ ៥៥​ឆ្នាំ​បាន​ដើរ​លើ​លំហ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៨ ដែល​ជា​អវកាសយានិក​ជនជាតិ​ចិន​ដំបូង​គេ​ដែល​ធ្វើ​ដូច្នេះ​។ លោកស្រី Wang អាយុ ៤១​ឆ្នាំ​គឺជា​ស្ត្រី​ដើរ​លំហ​អាកាស​ដំបូង​គេ​របស់​ចិន​។​ អវកាសយានិក​ទាំង ៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​ដំបូង​គេ​របស់​ប្រទេស​ចិន​ឈ្មោះ Tiangong កាលពី​ថ្ងៃ​ទី១៦ ខែ​តុលា​សម្រាប់​បេសកកម្ម​រយៈពេល ​៦​ខែ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm