នៅក្នុងទីធ្លាក្រុងដាម៉ាស ក្រុមសកម្មជនស៊ីរី បានរិះរកយុទ្ធសាស្ត្រ ដើម្បីធានាថា ប្រទេសរបស់ពួកគេមិនវិលត្រឡប់ទៅរករបបផ្តាច់ការវិញ នៅក្នុងទិដ្ឋភាពដែលមិនអាចនឹកស្មានដល់ នៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad)។

ចាប់តាំងពីក្រុមប្រឆាំងបានបណ្តេញមេដឹកនាំដែលកាន់តំណែងដ៏យូរលង់ កាលពីខែមុនមក ទីធ្លាសាធារណៈនៃរដ្ឋធានីស៊ីរីនេះ គឺសម្បូរដោយការជួបប្រជុំសង្គមស៊ីវិល ដែលត្រូវបានហាមឃាត់ពីមុនមកនោះ។

ក្រុមសកម្មជនដែលត្រូវនិរទេសខ្លួន បានវិលត្រឡប់មកប្រទេសវិញ ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលជារឿយៗនាំទៅរកការផ្លាស់ប្តូរការជួបជុំជាមួយមិត្តភក្តិ ដែលបានទ្រាំរស់នៅរហូតដល់ សង្គ្រាមស៊ីវិលនេះត្រូវបានបញ្ចប់។
ឥឡូវនេះ ដោយលោក អាសាដ ត្រូវបានបណ្តេញចេញពីតំណែង សកម្មជនដែលដឹកនាំការបះបោរចង់ធានាឲ្យមានចំនួនសំឡេងរបស់ពួកគេ។
នៅក្នុងទីធ្លានៃវិមានប្រពៃណីរបស់ទីក្រុងដាម៉ាស សកម្មជនស៊ីរី លោក Sawsan Abou Zainedin បានរៀបរាប់ពីការជួបជាមួយមេដឹកនាំថ្មីរបស់ប្រទេសនេះ លោក Ahmad Al-Sharaa កាលពីដើមខែនេះ។
ប្រធានក្រុមចម្រុះនៃក្រុមមិនមែនរដ្ឋាភិបាលរាប់សិបក្រុម ដែលហៅថា Madaniya បាននិយាយថា ៖«យើងបានសង្កត់ធ្ងន់លើសង្គមស៊ីវិលដែលត្រូវដើរតួនាទី ក្នុងការផ្លាស់ប្តូរនយោបាយរបស់ប្រទេសស៊ីរី»។