នៅតាមតំបន់ដាច់ស្រយាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នខ្វះទាំងគ្រូបង្រៀន និងអគារសិក្សា ដែលជាតម្រូវការចាំបាច់

2025/01/16 10:25:11 pm        292

ឧត្តរមានជ័យ៖ លោក បុិច រតនា ​ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្តឧត្តរមានជ័យ បានលើក​ឡើងថា ​បច្ចុប្បន្នយើងនៅមានបញ្ហាប្រឈមខ្វះខាត ​ដូចជា៖ ខ្វះគ្រូបង្រៀន​ ខ្វះអគារសិក្សា និង​សម្ភារៈមួយចំនួនដែលជា​តម្រូវការចាំបាច់ផងដែរ។

ថ្លែងអង្គបើកសន្និបាតបូកសរុបលិទ្ធផលវាយតម្លៃការងារអប់រំយុវជន និងកីឡាឆ្នាំ២០២៣-២០២៤ លើកទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៤-២០២៥ ក្រោមប្រធានបទ (អភិវឌ្ឍន៍​មូលធនមនុស្ស​ឆ្ពោះទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលប្រព្រិត្តិទៅក្រោមអធិបតីភាពឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង​មានការអញ្ជើញចូលរួម​ពី​អភិបាលរងខេត្ត​មន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូអ្នកគ្រូជាច្រើនកុះករ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំយុវជន ​និងកីឡា ខេត្តឧត្តរមានជ័យ។

លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបន្តថា ​ដើម្បីសម្រេច​បាននូវចក្ខុវិស័យមូលធន​មនុស្ស​ឆ្ពោះទៅរកការអភិវឌ្ឍនៅកម្ពុជា​សម្រាប់ឆ្នាំ២០៥០នោះ គឺ​យើង​គម្បីត្រូវ​បង្កើនធនធាន​មនុស្ស​ប្រកបដោយចំណេះដឹង​ពីទីប្រជុំជន​ដល់​មូលដ្ឋាន​ដាច់​ស្រយាល​ដើម្បី​ផ្តល់​ឱកាស​ដល់ប្អូនៗ​សិស្សានុសិស្ស​អាច​មានលទ្ធភាពបាន​សិក្សាគ្រប់គ្រាន់។

នាពេលនេះដែរឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បាន​ធ្វើការកោតសរសើរ ​និងវាយ​តម្លៃខ្ពស់ចំពោះការ​ខិតខំ​ប្រឹងប្រែង​ការងារ​កន្លងមក របស់​មន្ទីរអប់រំ ​ក៏ដូចជាលោកគ្រូអ្នកគ្រូគ្រប់រូប ដែលបាន​ធ្វើឲ្យសាលាទទួល​បាន​នូវស្នាដៃល្អៗ ក្នុងការប្រឡង​ប្រណាំង​ប្រកួតប្រ​ជែង​របស់​សាលារៀងខ្លួននោះ។

ឯកឧត្តម ហូ សំបូរ បន្តទៀតថា​ យើងមានឱកាសបានសិស្សារៀនសូត្រ ​និង​មានអគារសិស្សាថ្មីៗ ច្រើនជាន់ និងមានគ្រូបង្រៀនប្រកប​ដោយ​វិជ្ជាជីវៈ​ចំណេះដឹង គឺដោយ​សារ​យើង​មានសន្តិភាព​ពេញលេញ និង​មានការ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ជា​អាទិភាព​លើ​វិស័យអប់រំ​ពី រាជរដ្ឋាភិបាល​កម្ពុជា ​តែងតែ​ផ្ដោត​ការ​យកចិត្ត​គិតគូរ​ខ្ពស់​លើ​វិស័យ​អប់រំ​នេះ ដែលជា​វិស័យចម្បង៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        121
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        64
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm