រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ចាត់ទុកគំនិតនៃបង្កើតរដ្ឋប៉ាឡេស្ទីនថា ជាការបោកបញ្ឆោត

2025/01/16 10:41:16 pm        85

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានពណ៌នាដំណោះស្រាយរដ្ឋពីរសម្រាប់ការដោះស្រាយវិបត្តិមជ្ឈិមបូព៌ាថា ជាការបោកបញ្ឆោតមួយ ខណៈដែលលោកបានជួបជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអ៊ីតាលីលោក Matteo Salvini ។

លោកបាននិយាយនៅក្នុងសុន្ទរកថា ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីស្រាអែលថា៖«ដំណោះស្រាយរដ្ឋពីរ គឺជាពាក្យស្លោក និងការបោកបញ្ឆោតប៉ុណ្ណោះ។ រដ្ឋប៉ាឡេស្ទីន នឹងក្លាយជារដ្ឋភេរវករហាម៉ាស ដែលនឹងធ្វើឲ្យមានអស្ថិរភាព ក្នុងតំបន់ទាំងមូល និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់អ៊ីស្រាអែល»។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានបន្តទៀតថា៖« លោកSalvini បានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងដែលបង្កឡើងដោយឥស្លាមជ្រុលនិយមចំពោះលោកខាងលិច និងអ៊ីស្រាអែល»។

លោក Saar «បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល» ក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីអ៊ីតាលី។ លោករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បាននិយាយថា លោកបានថ្លែងអំណរគុណចំពោះលោក Salvini សម្រាប់ «ជំហរច្បាស់លាស់របស់ខ្លួនប្រឆាំងនឹងសេចក្តីសម្រេចអួរឲ្យអាម៉ាស់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICJ)នៅទីក្រុងឡាអេ» ប្រទេសហូឡង់។ 

កាលពីថ្ងៃទី ២១ ខែវិច្ឆិកា តុលការ ICC បានចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តយ៉ាងតិច ចាប់ពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm