ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងខេត្តពោធិ៍សាត់កំពុងប្រែមុខមាត់ថ្មីហើយ

2025/01/17 12:57:45 am        179

ពោធិ៍សាត់ ៖ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជាភូមិ ដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ៨០ គីឡូម៉ែត្រ ពីទីរួមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បច្ចុប្បន្នភូមិនេះកំពុងប្រែមុខមាត់ថ្មីហើយ។

ពលរដ្ខដែលរស់នៅភូមិ ដែលទើបតែបង្កើតថ្មីនេះមានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធជនក្រីក្រ ដែលត្រូវជ្រើសរើសអោយទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជា ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយ នឹងកម្លាំងចិត្តការ ពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព នឹងការអភិវឌ្ឍន៍ មកទល់នឹងសព្វថ្ងៃនេះ។

ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងហ្មត់ចត់ និងចងចាំជានិច្ចចំពោះគ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៍ខ្មៅងងឹតពីអតីតកាល។ ដោយមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសម្តេចតេជោ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតី គឺបានធ្វើការសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក តបណ្តាញអគ្គីសនី ដាក់អំពូលភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក និងផ្លូវខ្វាត់ខ្វែងនៅក្នុងភូមិ។ 

​បើតាមមន្រ្តីសាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា បានសហការ ជាមួយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចុះមកផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើប ជូនដល់ពលរដ្ឋប្រមាណ១៤៥ នាក់ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីត្រៀមខ្លួនសម្រាប់ចងក្រងសហគមន៍កសិកម្មទំនើប តាមរយះការដាក់ចេញនូវ កម្មវិធីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ នឹងរក្សាលំនឹងថ្លៃកសិផល ក្នុងគោលបំណងប្រែក្លាយវិស័យកសិកម្ម ពីលក្ខណះគ្រួសារអោយទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មរឹងមាំ នឹងមានសមត្ថភាពប្រកួតប្រជែង ទាំងគុណភាព និង បរិមាណ។

ជាមួយគ្នានោះ អ្វីដែលធ្វើអោយគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាន់ តែមានភាពកក់ក្តៅបន្ថែមទៀតនោះ គឺជានិច្ចជាកាល ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ លោកតែងតែដឹកនាំមន្ត្រី ក្រោមឱវាទ ចុះមកសួរសុខទុក្ខជាប្រចាំ ដើម្បីពិនិត្យនិងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ នៅទីនោះ។ ដូចជាថ្មីៗនេះដែរ ឯកឧត្តមបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនចូលរួមសម្អាតបរិស្ថានអនាម័យនៅតាមដងផ្លូវ តាមទីសាធារណៈ និងតាមខ្នងផ្ទះគ្រួសារអតីតយុទ្ធជន ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង ៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm