ហ្វីលីពីន និងចិន ប្ដេជ្ញាស្វែងរកមូលដ្ឋានរួម នៅសមុទ្រចិនខាងត្បូង

2025/01/17 02:14:43 am        90


បើតាមក្រសួងការបរទេសនៃប្រទេសទាំង២ នាថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ហ្វីលីពីន និងចិន បានព្រមព្រៀងគ្នាស្វែងរកមូលដ្ឋានរួម និងរាវរកវិធីសាស្ត្រនានា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ បើទោះបីជាមានការខ្វែងគំនិតគ្នា នៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ខណៈដែលជម្លោះដ៏ក្តៅគគុក នៅតែបន្តកើតមាន ពាក់ព័ន្ធទៅនឹងនាវាដែលត្រូវបានដាក់ពង្រាយ នៅជុំវិញតំបន់មានជម្លោះនានា។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសទាំង២ បានបើកកិច្ចពិភាក្សាជុំទី១០ ក្រោមយន្តការពិគ្រោះទ្វេភាគី ដែលបង្កើតឡើង ដើម្បីដោះស្រាយបញ្ហានានា នៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលជម្លោះតែងតែកើតមានជាញឹកញាប់ និងតានតឹង ដោយធ្វើឲ្យទំនាក់ទំនងធ្លាក់ដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ជាមួយគ្នានេះ ប្រទេសទាំង២ ក៏បានប្រាប់ផងដែរថា ពួកគេបានយល់ព្រមលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្មាំល្បាតឆ្នេរ និងវិទ្យាសាស្ត្រដែនសមុទ្រ ហើយបានប្ដេជ្ញាថា នឹងដោះស្រាយបញ្ហានានា ដោយសន្តិវិធី។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បាននិយាយនៅក្នុងសុន្ទរកថាបើករបស់លោកស្រីថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ទោះបីជាមានបញ្ហាប្រឈម និងការខ្វែងគំនិតគ្នាដែលមិនទាន់ត្រូវបានដោះស្រាយក៏ដោយ ក៏មានឱកាសយ៉ាងពិតប្រាកដ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការការទូត និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហារបស់យើង នៅសមុទ្រចិនខាងត្បូង»។

ចំណែកប្រទេសចិនបានលើកឡើងថា ខ្លួនបានអំពាវនាវឲ្យហ្វីលីពីនបន្តរក្សាការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងការពិគ្រោះយោបល់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm