ចក្រភពអង់គ្លេសផ្តល់ការអនុញ្ញាតដល់ការបាញ់បង្ហោះរ៉ូកែតបញ្ឈរ

2025/01/17 03:00:52 am        120


ចក្រភពអង់គ្លេសបានផ្តល់ការអនុញ្ញាតដល់រោងចក្ររ៉ូកែត Augsburg ដើម្បីបាញ់បង្ហោះផ្កាយរណបពីទីតាំង នៅភាគខាងជើងប្រទេសស្កុតឡែន នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ ដែលអាចបើកផ្លូវឲ្យមានបេសកកម្មអវកាសពាណិជ្ជកម្មជាទៀងទាត់ពីដែនដីអឺរ៉ុប។

បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ រ៉ូកែត ឬយានចម្លងកម្ពស់ ៣០ម៉ែត្ររបស់ក្រុមហ៊ុនអាល្លឺម៉ង់ RFA ទទួលបានការអនុញ្ញាតឲ្យបាញ់បង្ហោះ ដើម្បីនាំយកផ្កាយរណបទៅដាក់ក្នុងគន្លងតារាវិថី។ បុគ្គលដែលដឹងពីពេលវេលានៃការបាញ់បង្ហោះ បាននិយាយថា ការហោះឡើងត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចក្រភពអង់គ្លេសបាន និងកំពុងប្រឹងប្រែងបន្ថែមសមត្ថភាពបាញ់បង្ហោះ ចំពោះឧស្សាហកម្មអវកាសដ៏រីកចម្រើនរបស់ខ្លួន ដែលមានបុគ្គលិកជាង ៤៥.០០០នាក់ និងដែលបង្កើតបានផ្កាយរណបច្រើនជាងប្រទេសណាទាំងអស់ នៅក្រៅសហរដ្ឋអាមេរិក។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ដើម្បីទទួលបានទីតាំងឈរជើង នៅលំហអាកាស ត្រូវបានជួបនឹងបញ្ហាដ៏ធំមួយ កាលពី ២ឆ្នាំមុន នៅពេលដែលការបាញ់បង្ហោះរ៉ូកែតផ្តេកពីទីក្រុង Newquay ភាគនិរតីនៃប្រទេសអង់គ្លេស មិនទទួលបានជោគជ័យ។ ដូច្នេះ ការបាញ់បង្ហោះរ៉ូកែតបញ្ឈរ ដោយជោគជ័យ នៅចុងឆ្នាំ២០២៥ នឹងជួយជំរុញដល់ឧស្សាហកម្មនេះឲ្យមានភាពល្អប្រសើរឡើងវិញ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm