[BREAKING NEWS ] ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងសម្រេចបានហើយ

2025/01/17 05:49:53 pm        116

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃសុក្រ ១៧ មករាសប្ដាហ៍នេះថាកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងត្រូវបានសម្រេចបានហើយ ហើយថាលោក បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយកោះប្រជុំនៅថ្ងៃសុក្រនេះ។

ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកBenjamin Netanyahu នាយករដ្ឋមន្ត្រី ត្រូវបានជូនដំណឹងដោយក្រុមអ្នកចរចាដែលថា កិច្ចព្រមព្រៀងត្រូវបានសម្រេចហើយស្ដីពីដោះលែងចំណាប់ថ្នូរ ។

ការិយាល័យរបស់លោកបានចោទប្រកាន់ក្រុមហាម៉ាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះពីការបដិសេធផ្នែកសំខាន់ៗនៃកិច្ចព្រមព្រៀងដើម្បីជំរិតយកសម្បទាននៅនាទីចុងក្រោយ ជាការចោទប្រកាន់ដែលក្រុមហាម៉ាសបានបដិសេធ។

ការិយាល័យរបស់លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយកោះប្រជុំនៅថ្ងៃថ្ងៃសុក្រនេះ។ បន្ទាប់មក រដ្ឋាភិបាលនឹងកោះប្រជុំដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ។

ប្រភពខាងលើបានបន្ថែមថា ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងត្រូវបានជូនដំណឹង ហើយថាកំពុងរៀបចំដើម្បីទទួលពួកគេនៅពេលពួកគេត្រឡប់មកវិញ។ 

ប្រសិនបើត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល កិច្ចព្រមព្រៀងបទឈប់បាញ់នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១៩មករាសប្ដាហ៍នេះ ហើយពាក់ព័ន្ធនឹងការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយអ្នកទោសប៉ាឡេស្ទីន បន្ទាប់មកលក្ខខណ្ឌនៃការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍នឹងត្រូវរៀបចំបញ្ចប់ឯកសារ។គួររម្លឹកថា បទឈប់បាញ់និងការដោះដូរចំណាប់ខ្មាំង ត្រូវបានប្រកាសដោយក្រុមអ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm