បច្ចុប្បន្នទីផ្សារស្រូវ អូអឹម មានតម្លៃក្រោម១ពាន់រៀល ខណៈស្រូវសែនក្រអូប​មានតម្លៃលើ ១ពាន់រៀលក្នុងមួយគីឡូក្រាម

2025/01/17 05:58:47 pm        156

អ្នកប្រកបអាជីវកម្មក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់​ទីផ្សារ​ស្រូវ​ពូជ​ប្រភេទ អូអឹម (OM) គឺមានតម្លៃជាង៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ខណៈ​ស្រូវ​ពូជ​សែន​ក្រអូប និងស្រូវពូជប្រភេទផ្សេងៗទៀត មានតម្លៃជាង ១ពាន់រៀល ក្នុងមួយ​គីឡូក្រាម​។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៦ ខែមករានេះថា គិតមកដល់ពេលនេះ ការប្រមូល​ទិញ​ស្រូវ​របស់​បណ្តា​រោង​ម៉ាស៊ីនទាំ​ងតូច និងធំ បានដំណើរការយ៉ាងល្អប្រសើរ និងកត់សម្គាល់ឃើញថា ការ​ទទួល​ទិញ​ស្រូវ​ពូជ​ប្រភេទសែនក្រអូបមានតម្លៃខ្ពស់ជាងស្រូវពូជប្រភេទ អូអឹម។

លោកបាន​លើក​ឡើងថា ចាប់ពីការប្រមូលផលស្រូវប្រាំង រោងម៉ាស៊ីន​នានា​បាន​ចាប់​ផ្តើម​បើក​ការ​ទទួល​ទិញ​ស្រូវ ដើម្បីកិនជាអង្ករសម្រាប់ផ្គត់ផ្គង់លក់នៅលើទីផ្សារ។ លោកបន្តថា តម្លៃនៃ​ការ​ទទួល​ទិញ​ស្រូវ គឺមានផ្សេងគ្នាទៅតាមទីតាំងខុសៗគ្នា ក្នុងនោះស្រូវពូជ អូអឹម ចន្លោះពី ៨៦០ ទៅ​៨៧០ ក្នុងមួយគីឡូ ដោយមានតម្លៃទាបជាងឆ្នាំមុន។ រីឯស្រូវសែនក្រអូប មានតម្លៃខ្ពស់ជាង អូអិម ប្រមាណ ២០០ ទៅ៣០០រៀល ក្នុងមួយគីឡូ។

ទាក់​ទិនតម្លៃខុសគ្នារវាងស្រូវពូជប្រភេទ អូអឹម និងស្រូវសែនក្រអូប លោក​អគ្គ​លេខា​ធិការ​សហព័ន្ធ​ស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ដោយសារក្លិន និងរសជាតិក្រោយកែច្នៃទៅជាអង្ករ។ ដោយ​ឡែក ចំពោះបញ្ហាធ្លាក់ថ្លៃស្រូវ អូអិម ឆ្នាំនេះ លោកបានបញ្ជាក់ថា ដោយ​សារ​មាន​បញ្ហា​ទីផ្សារ​ផលិត​នៅក្រៅប្រទេសផង និងចំណុចមួយទៀត ដោយសារឆ្នាំកន្លងទៅ ប្រជាកសិករ​ធ្លាប់​ទទួល​បាន​ថ្លៃ ហើយឆ្នាំនេះគាត់សម្រុកធ្វើលឿនពេក បើតាមកាពិតគាត់ត្រូវធ្វើ និង​នៅ​តំបន់​ខ្លះ​មិន​ត្រូវ​ធ្វើ ប៉ុន្តែគាត់ធ្វើឲ្យហើយ ដល់ពេលធ្វើលឿនពេកគឺចាលគ្នា ប៉ុន្តែបរិមាណស្រូវធ្វើឆ្នាំនេះ គឺ​លើស​ជាង​ឆ្នាំមុនច្រើន បើជាទម្លាប់គាត់ធ្វើដូចពីមុនរាល់ដង គាត់នឹងមិនចាលនោះទេ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា «ការធ្វើស្រែ កសិករ​ត្រូវ​ពិនិត្យ​មើល​ទីតាំងរបស់គាត់ថាអំណោយផលធ្វើស្រូវពូជ អូអិម ក៏ធ្វើទៅ ប៉ុន្តែបើ​អំណោយ​ផល​ស្រូវ​សែន​ក្រអូប គួរចែកគ្នាធ្វើ បើកាលណាធ្វើទាំងអស់គ្នា នោះនឹងមានបញ្ហាដូចគ្នា ប៉ុន្តែ​បើ​គាត់​ធ្វើ​ផ្សេង ដូចជា អ្នកខាងនេះធ្វើស្រូវសែនក្រអូបខ្លះ ខាងនោះស្រូវស្រង៉ែខ្លះ និងផ្សេងទៀតធ្វើស្រូវ អូអិម ញ្ចឹងបញ្ហានឹងមិនទាល់ មានន័យថា យើងអាចជួយគ្នា ព្រោះរយៈពេលដាំដុះ មាន​អាយុ​ខុស​គ្នា ឧទាហរណ៍ អូអិម ៩០ថ្ងៃ ស្រង៉ែ៧៥ថ្ងៃ និងស្រូវសែនក្រអូប ១១៥ថ្ងៃ អញ្ចឹង​ពេល​វេលា​ក្នុង​ការ​ច្រូត​ខុសគ្នា នោះមិនចាល់ កាលណាយើងដាំប្រភេទដូចគ្នា ដល់ពេលទុំ គឺទុំទាំងអស់គ្នា គឺ​វា​ចាល​»។

ខណៈកំពុងមានការផសផុលអំពីបញ្ហាការចាលស្រូវ និងបញ្ហាតម្លៃធ្លាក់ចុះរបស់ស្រូវពូជប្រភេទ អូអិម ក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជា​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ធំ​ជាង​គេមួយទៅកាន់ទីផ្សារអន្តរជាតិបានប្រកាសប្រមូលទិញស្រូវ អូអឹម ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារ។

ដោយ​ឡែក ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ដែលរោងម៉ាស៊ីន និងអ្នកនាំចេញដូចគ្នាខាងលើនេះ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងដែរថា ទោះបីជាពេលនេះទីតាំងស្តុកស្រូវមិនសូវមានច្រើន ប៉ុន្តែ​ដើម្បី​សម្រួល​ការ​លំបាករបស់ប្រជាកសិករ ក្រុហ៊ុនអាចទទួលទិញបានចន្លោះពី ៨ពាន់តោន ទៅ​១០​ពាន់​តោន សម្រាប់ស្រូវពូជ អូអឹម ៥៤ ៥១នេះ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លាន​ដុល្លារ​បន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ជា​បន្ត​បន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកា​ចំនួន​ប្រមាណ​ជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm