សិស្ស២នាក់ស្លាប់ ក្នុងការវាយប្រហារដោយកាំបិតនៅសាលារៀន ប្រទេសស្លូវ៉ាគី

2025/01/17 06:34:56 pm        106

អង្គភាពសេវាសង្គ្រោះបន្ទាន់ និងនគរបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់ពីរនាក់ បានស្លាប់នៅសាលារៀនមួយកន្លែងនៅភាគខាងជើងប្រទេសស្លូវ៉ាគី បន្ទាប់ពីសិស្សម្នាក់ បានវាយប្រហារគ្រូបង្រៀនម្នាក់ និងមិត្តរួមថ្នាក់ពីរនាក់ដោយកាំបិត។

អ្នកនាំពាក្យអង្គភាពសេវាសង្គ្រោះបន្ទាន់ប្រទេសស្លូវ៉ាគី លោក Danka Capakova បានប្រាប់សារព័ត៌មានរ៉យទ័រថា បុគ្គលិកជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់សាលារៀនវិទ្យាល័យមួយកន្លែង នៅ ទីក្រុងSpisska Stara Ves ។

នគរបាលនិយាយថា សិស្សម្នាក់ បានវាយប្រហារលើគ្រូបង្រៀនម្នាក់ និងមិត្តរួមថ្នាក់ពីរនាក់ ហើយយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស។

នគរបាលនិយាយថា សិស្សអាយុ១៨ឆ្នាំម្នាក់ ត្រូវបានសង្ស័យថាបានប្រព្រឹត្តសកម្មភាពវាយប្រហារនេះ ត្រូវបានឃុំខ្លួនភ្លាមៗបន្ទាប់ពីការវាយប្រហារ។

ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «អរគុណចំពោះការឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ ហើយនគរបាលកំពុងចាត់វិធានការចាំបាច់បន្ថែមទៀតដើម្បីធានាបានសុវត្ថិភាព»។

ក្រសួងនិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងអប់រំ និងស្នងការនគរបាល បានធ្វើដំណើរទៅកាន់ទីក្រុង Spisska Stara Ves ជាទីក្រុងដែលមានប្រជាជនជាង២.០០០នាក់នៅតាមព្រំដែនប្រទេសប៉ូឡូញ។

អំពើហិង្សាធ្ងន់ធ្ងរ គឺកម្រកើតមានណាស់នៅក្នុងប្រទេសស្លូវ៉ាគី ជាប្រទេសអឺរ៉ុបកណ្តាល មានប្រជាជន៥,៤លាននាក់។ ប្រទេសនេះ មានការភ្ញាក់ផ្អើលកាលពីខែឧសភា ឆ្នាំមុន នៅពេលដែលនាយករដ្ឋមន្ត្រី លោក Robert Fico ត្រូវបានគេបាញ់ ក្នុងការប៉ុនប៉ងធ្វើឃាតលោក។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm