កីឡាករជឺជីតស៊ូ សុបញ្ញា ចេញទៅហាត់នៅអាមេរិក ៣ខែ ដើម្បីពង្រឹងសមត្ថភាពត្រៀម​ការប្រកួតអន្ដរជាតិ

2025/01/17 08:06:23 pm        231

កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីធ្វើការហ្វឹកហាត់រយៈពេល ៣ខែ នៅ Art of Jiu-Jitsu (AOJ) ដែលជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ល្បីល្បាញនៅទីក្រុង Costa Mesa រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ ការបោះជំរំហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិរបស់កីឡាករឆ្នើមកម្ពុជារូបនេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ទូច សុភ័ក្រ និងភរិយា ដើម្បីផ្ដល់ឱកាសឲ្យ សុបញ្ញា បានហ្វឹកហាត់កម្រិតខ្ពស់ជាមួយគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្រិតខ្ពស់នៅអាមេរិក ។

ប្រភពដដែលបន្ដថា មឿនលីម សុបញ្ញា នឹងត្រឡប់មកកម្ពុជាវិញ កំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតប្រជែងជាច្រើន ដូចជាំការប្រកួតជើងឯកអាស៊ី នៅហ្សកដានី ការប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ និងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ព្រមទាំងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅហ្វីលីពីនជាដើម ។

តាមរយៈការហ្វឹកហាត់រយៈពេល ៣ខែនៅអាមេរិកនេះ ថ្នាក់ដឹកនាំសហព័ន្ធ បានដាក់ក្ដីរំពឹងខ្ពស់ថា សុបញ្ញា នឹងអាចអភិវឌ្ឍន៍សមត្ថភាពបានកាន់តែប្រសើរ ដើម្បីត្រៀមការប្រកួតអន្ដរជាតិទាំងអស់នេះ ពិសេសដើម្បីដណ្ដើមនូវមេដាយកិត្តិយសជូនជាតិមាតុភូមិបន្ថែមទៀត ។

គួរដឹងថា មជ្ឈមណ្ឌល Art of Jiu-Jitsu គឺជាកន្លែងប្រមូលផ្ដុំដោយគ្រូបង្វឹកលំដាប់ពិភពលោក ដែលបានបង្កើតនូវអត្តពលិកជើងឯកពិភពលោក និងគ្រូបង្វឹកជាច្រើន ក្នុងនោះក៏មានវត្តមានវីរកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ផងដែរ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm