Daniel Farke ត្រូវ​បាន​បណ្ដេញ​ចេញ​ទោះ​ដឹកនាំ Norwich ឈ្នះ​ប្រកួត​ដំបូង​ក្នុង​រដូវ​កាល

2021/11/08 09:27:20 pm        67

​បាល់ទាត់៖ ​ក្រុម Norwich City បាន​ស្គាល់​រសជាតិ​ឈ្នះ​ជា​លើកដំបូង​ក្នុង​រដូវ​កាល​នេះ​នៃ​ក្របខណ្ឌ English Premier League ក្រោយ​យកឈ្នះ​នៅ​ទឹកដី Brentford ២-១ កាលពី​ថ្ងៃ​សៅរ៍​។ ​​យ៉ាងណាក្តី​គ្រូ​បង្គោល​លោក Daniel Farke បែ​រជា​ត្រូវបាន​ដកតំណែង​ភ្លាមៗ​ប៉ុន្មាន​ម៉ោង​ក្រោយ​ចប់​ការប្រកួត​ដែល Norwich ឈ្នះ Brentford នោះ​ទៅវិញ​។

​​ជ័យជំនះ​នេះ Norwich នៅតែ​បន្ត​ឈរ​បាត​តារាង​ដដែល​មាន ៥ពិន្ទុ​ពី​ការប្រកួត ១១លើក​។ ​​លោក Daniel Farke ធ្លាប់បាន​ដឹកនាំ Norwich ឈ្នះ​ជើងឯក League Championship ឡើងមក​កាន់​ក្របខណ្ឌ​កំពូល English Premier League ២លើក​តាំងពី​កាន់តំណែង​នៅ​ឆ្នាំ២០១៧​។​​ ​ក្រោយ​ចប់​ការប្រកួត​ដែល Norwich ឈ្នះ​នៅ​ទឹកដី Brentford នោះ​លោក Daniel Farke មិនបាន​និយាយ​អ្វី​ច្រើន​ឡើយដោយ​លោក​បានដឹងថា​ លោក​នឹងត្រូវ​បាត់បង់​អាជីព​ទៅហើយ​។ ​​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ដឹកនាំ Norwich សរុប ២០៨ប្រកួត​តាំងពី​ឆ្នាំ២០១៧ ដែល​ក្នុងនោះ​មាន​ឈ្នះ ៨៧ប្រកួត​។

​​ទោះជា​យ៉ាងណាក៏ដោយ​លោក Farke មិនមាន​ស្ថិតិ​ដឹកនាំ​ល្អ​ឡើយ​នៅ​ក្របខណ្ឌ​កំពូល​ ពោលគឺ​លោក​គឺជា​អ្នកចាត់ការ​ទី៤ ដែលមាន​ស្ថិតិ​ដឹកនាំ​អាក្រក់​បំផុត​នៅ English Premier League ដោយ​ដឹកនាំ​ក្រុម ៤៩ប្រកួត​ឈ្នះ​តែ ៦ប្រកួត​ប៉ុណ្ណោះ​។ ​​ប្រកួត​បន្ទាប់​របស់ Norwich គឺ​ត្រូវ​ជួប Southampton តែមាន​គំលាត​ដល់​ទៅ ២សប្តាហ៍​បន្ទាប់ពី​សម្រាក​ការប្រកួត​អន្តរជាតិ​របស់​ក្រុម​ជំរើសជាតិ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm