ប្រធានរដ្ឋសភាម៉ាឡេស៊ី ស្ញប់ស្ញែងចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា

2025/01/17 09:47:31 pm        203

ឯកឧត្តម បណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានថ្លែងកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយបានសន្យានឹងខិតខំធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជនជាតិម៉ាឡេស៊ីឲ្យមកកម្ពុជាបន្ថែមទៀត ដើម្បីគុណប្រយោជន៍ របស់ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងកិច្ចជំនួបទ្វេភាគីជាមួយឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានលើកឡើងថា ការរីកចម្រើនដ៏ត្រចះត្រចងរបស់កម្ពុជា ក៏ជាផ្នែកមួយនៃការរីកចម្រើនដ៏ត្រចះត្រចងរបស់អាស៊ានផងដែរ ហើយឯកឧត្តមនឹងព្យាយាមធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀត មកកម្ពុជាសំដៅពង្រឹងដល់វិស័យវិនិយោគ និងពាណិជ្ជកម្មរវាងម៉ាឡេស៊ី-កម្ពុជាកាន់តែល្អប្រសើរ។ មួយវិញទៀតឯកឧត្តមនឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍យ៉ាងច្រើនរបស់កម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។

ក្នុងកិច្ចជំនួបនោះដែរឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានសម្ដែងនូវការកោតសរសើរចំពោះពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដែលសុទ្ធតែជាអ្នកឧស្សាហ៍ព្យាយាម និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌។ ឯកឧត្តមអះអាងថា ពលករកម្ពុជានៅទីនោះ គឺទទួលបានសិទ្ធិពេញលេញគ្រប់គ្រាន់ពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី ហើយក៏កំពុងសប្បាយរីករាយ ក្នុងការទទួលយកនូវចំណេះជំនាញសំខាន់ៗ ដែលនេះជាសក្ដានុពលមួយនៅពេលត្រឡប់មកកម្ពុជាវិញ នឹងអាចមានឱកាសជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីនេះជាសារបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌសភា និងក្របខ័ណ្ឌរាជរដ្ឋាភិបាល ហើយឯកឧត្តមបានចាត់ទុកប្រទេសម៉ាឡេស៊ី ជាដៃគូ និងជាមិត្តដ៏ល្អដែលដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងកិច្ចកសាងសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានរយៈកាល៦៨ឆ្នាំមកហើយ ខណៈម៉ាឡេស៊ី ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលមកវិនិយោគនៅកម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានផ្ដួលរំលំ និងបានចូលរួមយ៉ាងសំខាន់ក្នុងប្រតិបត្តិការកសាងសន្ដិភាព ដោយបានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនមកកម្ពុជានៅឆ្នាំ១៩៩៣នោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនឯកឧត្តមតាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល អំពីការអភិវឌ្ឍប្រទេសកម្ពុជា ដែលឯកឧត្តមបានឃើញច្បាស់នៅពេលមកទស្សនកិច្ចដោយផ្ទាល់នាពេលនេះ។ ការអភិវឌ្ឍរបស់កម្ពុជា បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមិនអាចខ្វះបានចំពោះការចូលរួមចំណែកពីភាគីមិត្តម៉ាឡេស៊ី តាមរយៈការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យសន្ដិសុខ វិស័យយោធា ការបណ្ដុះបណ្ដាលមន្ដ្រី (ជិត២,០០០នាក់) និងការមើលថែពលករកម្ពុជាជិត៦,០០០នាក់ នៅប្រទេសម៉ាឡេស៊ីជាដើម។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ទៀតថា ដំណើរការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក៏មិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់បណ្ដាប្រទេសជាមិត្ត ក្នុងតំបន់អាស៊ាន ពិសេសប្រទេសម៉ាឡេស៊ីផងដែរ។ ឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋនិយមថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦-៤៧ និងមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៦ នៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខរបស់ម៉ាឡេស៊ីនឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កាផងដែរ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm