លោក អាម៉េដ អាបូល ហ្គេត (Ahmed Aboul Gheit) អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះ លើទំនប់ទឹក Merowe និងស្ថានីយវារីអគ្គិសនី នៅភាគខាងជើងប្រទេសស៊ូដង់។
ការវាយប្រហារលើទំនប់ទឹកនេះ ដែលជាគម្រោងវារីអគ្គិសនីធំជាងគេ នៅទ្វីបអាហ្រ្វិក កាលពីព្រឹកព្រលឹមថ្ងៃចន្ទ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅក្នុងទីក្រុងមួយចំនួនរបស់ស៊ូដង់ រួមមានទីក្រុង Merowe, Ad-Dabba, Atbara, Dongola, Omdurman និងផ្នែកខ្លះនៃកំពង់ផែស៊ូដង់។
លោក អាបូល ហ្គេត បាននិយាយថា ឧបទ្ទវហេតុនេះ គឺជា «ការរំលោភបំពានថ្មីនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលហាមឃាត់ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
ចាប់តាំងពីខែមេសាឆ្នាំ ២០២៣ ស៊ូដង់ ត្រូវបានបំផ្លាញដោយជម្លោះរវាងក្រុមយោធាដែលជាគូប្រជែង នៅក្នុងប្រទេសនេះ ដោយបានបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦០.000នាក់ ស្លាប់និង ៣ លាននាក់ផ្លាស់ទីលំនៅ។
លោក អាបូល ហ្គេត បានបន្ថែមថា សម្ព័ន្ធអារ៉ាប់ជំរុញឲ្យភាគីសង្រ្គាមទាំងអស់ គោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយអារ៉ាប៊ីសាអ៊ូឌីត ដែលបានចុះហត្ថលេខា នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែឧសភា ឆ្នាំ ២០២៣ ដែលបង្ហាញពីផ្លូវឆ្ពោះទៅកាន់សន្តិភាព នៅប្រទេសស៊ូដង់។