វិស័យបរធនបាលកិច្ចចុះបញ្ជីក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក

2025/01/17 10:47:08 pm        465

បរធនបាលកិច្ច នៅក្នុងបំណាច់ឆ្នាំ ២០២៤ ទទួលបានការចុះបញ្ជីចំនួន ៣៣២ ករណី មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងបន្តពិនិត្យ និងវាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ចថ្មីៗបន្ថែម។

តាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ បានបង្ហាញរបាយការណ៍ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ និយ័តករបរធនបាលកិច្ច ទទួលការចុះបញ្ជីលើបរធនបាលកិច្ចបានចំនួន ៣៣២ ករណី ក្នុងនោះមានទំហំ បរធនបាលជាង ៤១៧ លានដុល្លារអាមេរិក, នេះជាចំនួនមួយដែលបានបង្ហាញនៃការបន្តចុះបញ្ជីមានជាបន្តបន្ទាប់ ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍ ដល់ អ្នកដែលបានចំណេញ ឬបានកម្រៃពីវត្ថុណាមួយ។

ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៤ នេះ និយ័តករបរធនបាលកិច្ចទទួលបានការចុះបញ្ជី លើបរធនបាលកិច្ចសេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុក ចំនួន ១៧១ ករណី មានទំហំបរធនជាង ២៨៧ លានដុល្លារអាមេរិក, បរធនបាលកិច្ចអចលនទ្រព្យ ១៤៣ ករណី មានទំហំបរធន ១២១ លានដុល្លារអាមេរិក, បរធនបាលកិច្ចសាធារណៈ ២ ករណី មានចំនួនជាង ១២ លានដុល្លារអាមេរិក, បរធនបាលកិច្ចមូលនិធិភាគហ៊ុនិក ២ ករណី ជាង ៧ លានដុល្លាអាមេរិក និងបរធនបាលកិច្ចមូលនិធិសោធនិវត្តន៍ឯកជន ចំនួន ១ ករណី មានទំហំបរធនបាល ២៨ ម៉ឺនដុល្លារអាមេរិក និងមានបរធនបាលកិច្ចជាច្រើនទៀតដែលបានបន្តចុះបញ្ជី។

ចំណែកនៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះដែរ, ប្រតិបត្តិករថ្មីដែលបានចូលរួមក្នុងទីផ្សាររួមមាន៖ ធនាគារពាណិជ្ជ ចំនួន ១២ ជា ប្រតិបត្តិករបរធនបាលសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, ក្រុមហ៊ុនបរធនបាល ៤ ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច, ក្រុមហ៊ុនផ្តល់សេវា សវនកម្មចំនួន ១៥ ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃ ចំនួន ៤ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច, សវកម្មជារូបវន្តបុគ្គលចំនួន ៣១ ជាសវនកររូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គលចំនួន ១៥ រូប ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច និងអ្នកជំនាញវាយតម្លៃ ១៨ រូប ជាអ្នកជំនាញវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច។

សូមបញ្ជាក់ថា ប្រតិបត្តិការទាក់ទងនឹងបរធនបាលកិច្ច សំដៅដល់ទំនាក់ទំនងគតិយុត្តិ (ផ្លូវច្បាប់) ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យ ធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជា ប្រយោជន៍ដល់ អត្ថគាហកៈ (អ្នកទទួលប្រយោជន៍)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm