ប្រមុខ HRW៖ ការវិលទៅកាន់អំណាចវិញរបស់លោក Trump គំរាមកំហែងដល់សិទ្ធិសេរីភាព

2025/01/17 10:52:12 pm        57

ប្រមុខអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) បានលើកឡើងថា ការវិលត្រលប់របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ទៅអង្គុយកៅអីសេតវិមានវិញ នាសប្តាហ៍ក្រោយ គំរាមកំហែងដល់សិទ្ធិសេរីភាព ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយព្រមានថា អាណត្តិទី២ របស់លោក អាចនឹងមានផលប៉ះពាល់អាក្រក់ច្រើនជាងអាណត្តិទី១ របស់លោកទៅទៀត។

ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី Tirana Hassan នាយកប្រតិបត្តិនៃក្រុមសិទ្ធិមនុស្សឯករាជ្យដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែលក្រុមនេះចេញផ្សាយរបាយការណ៍ពិភពលោករបស់ខ្លួនដែលពិនិត្យតាមដានមើលការអនុវត្តសិទ្ធិជាង ១០០រដ្ឋ។ 

នៅមុនការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនេះ លោកស្រី Hassan បានប្រាប់សារព័ត៌មាន Reuters ថា៖ «អាណត្តិដំបូងរបស់រដ្ឋបាលលោក Trump បានបង្ហាញយើងនូវអ្វីដែលពួកគេអាចធ្វើ និងជាពិសេស បានបង្ហាញពីកង្វះខាតនៃការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស»។

ដោយនិយាយសំដៅទៅលើសំណុំនៃសំណើគោលនយោបាយអភិរក្សនិយម និងគម្រោងបើកប្រតិបត្តិការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ លោកស្រីបានបន្ថែមថា៖ «ប៉ុន្តែគម្រោង ឆ្នាំ២០២៥ (Project 2025) និងសេចក្តីថ្លែងការណ៍ដែលយើងបានឮពីប្រធានាធិបតី (បន្ទាប់) បានចាប់ផ្តើមបង្ហាញឲ្យឃើញរួចហើយថា នឹងមានការរំលោភសិទ្ធិជនអន្តោប្រវេសន៍យ៉ាងខ្លាំងក្លា»។

មេធាវីជនជាតិអូស្ត្រាលី លោកស្រី Hassan ដែលបានតំណាងឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោន បានបញ្ជាក់ថា សូរសំឡេងដែលបន្លឺឡើងដោយរដ្ឋបាលរបស់លោក Trump អាចជំរុញឲ្យមេដឹកនាំផ្តាច់ការ នៅជុំវិញពិភពលោក អនុវត្តនូវគោលនយោបាយរឹតបន្តឹងសិទ្ធិសេរីភាព។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រី Hassan ក្រុមរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំធ្វើការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm