ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី កំណត់គោលដៅលើ WhatsApp ដើម្បីស្វែងរកទិន្នន័យពីអ៊ុយក្រែន

2025/01/17 11:05:53 pm        87

ក្រុមចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់រុស្ស៊ី បានព្យាយាមលួចទិន្នន័យពីកម្មវិធី WhatsApp របស់បុគ្គលិក នៅអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់ជំនួយដល់អ៊ុយក្រែន។ នេះបើយោងតាមក្រុមហ៊ុន Microsoft Corp។

តាមរយៈការបង្ហោះក្នុងប្លុក កាលពីថ្ងៃប្រហស្បតិ៍ (ទី១៦ ខែមករា) អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft បានឲ្យដឹងថា អ្នកវាយប្រហារទាំងនោះ ដែលជាប់ពាក់ព័ន្ធជាមួយសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី ឬ FSB បានផ្ញើអ៊ីម៉ែលទៅកាន់គោលដៅជាក់លាក់ជាច្រើន ដោយសុំឲ្យពួកគេចូលរួមជាមួយក្រុម WhatsApp។

សារក្លែងបន្លំ ជាញឹកញាប់ហាក់ដូចជាបានផ្ញើមកពីមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងមានលេខកូដ QR ដែលនឹងផ្តល់ព័ត៌មានលម្អិត អំពីគំនិតផ្តួចផ្តើមដែលមានបំណងគាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមដែលកំពុងបន្តមានប្រឆាំងនឹងប្រទេសរុស្ស៊ី។

តែយ៉ាងណាក្ដី ក្រុមហ៊ុន Microsoft មិនបានប្រាប់ឲ្យដឹងថា តើការប៉ុនប៉ងណាមួយ នាំឲ្យការរំលោភបំពានបានជោគជ័យដែរ ឬទេ។ យោងតាមក្រុមហ៊ុន Microsoft បានឲ្យដឹងថា ការវាយប្រហារតាមអ៊ីនធឺណិត មានទំនាក់ទំនងទៅនឹងក្រុម Star Blizzard ជាក្រុមចោរព័ត៌មានវិទ្យាដែលត្រូវបានគេសង្ស័យថា មានការគាំទ្រដោយរដ្ឋ។

ក្រុមហ៊ុន Microsoft ដែលមានមូលដ្ឋាននៅទីក្រុង Redmond រដ្ឋាវ៉ាស៊ីនតោន បានលើកឡើងថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានរឹបអូស ឬដកហូតគេហទំព័រចំនួន ១៨០ ដែលពាក់ព័ន្ធជាមួយក្រុមនេះ ចាប់តាំងពីខែតុលា ដោយមានជំនួយខ្លួន។

អ្នកនាំពាក្យ WhatsApp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនការពារការសន្ទនាផ្ទាល់ខ្លួន ជាមួយវិធីការពារសុវត្តិភាព ហើយបានលើកទឹកចិត្តអ្នកប្រើប្រាស់ឲ្យចុចលើតំណភ្ជាប់ពីមនុស្សដែលពួកគេស្គាល់ និងទុកចិត្តតែប៉ុណ្ណោះ៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm