អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Khan ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារ ១៤ឆ្នាំ ក្នុងសំណុំរឿងពុករលួយដីធ្លី

2025/01/18 12:22:33 am        85

តុលាការប៉ាគីស្ថាន នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បានកាត់ទោសអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ក្នុងសំណុំរឿងពុករលួយ ពាក់ព័ន្ធនឹងដីធ្លី ដោយនេះក្លាយជាឧបសគ្គដល់ពន្លកនៃការចរចា រវាងគណបក្សរបស់លោក និងរដ្ឋាភិបាល ដែលធ្វើឡើងក្នុងគោលបំណងធ្វើឲ្យថមថយនូវអស្ថិរភាពនយោបាយ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

សាលក្រម ក្នុងសំណុំរឿងនេះ ត្រូវបានបញ្ជូនដោយតុលាការប្រឆាំងអំពើពុករលួយ នៅឯពន្ធនាគារ ក្នុងទីក្រុងយោធភូមិភាគ Rawalpindi ជាកន្លែងដែលលោក Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅទីនេះ តាំងពីខែសីហា ឆ្នាំ២០២៣ មកម្ល៉េះ។

ចំណែកភរិយារបស់លោក គឺលោកស្រី Khan Bushra Bibi ក៏ត្រូវបានរកឃើញថា មានទោសផងដែរ ហើយត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ។ សារព័ត៌មាន Geo News បានរាយការណ៍ថា លោកស្រីបាននៅក្រៅឃុំ ប៉ុន្តែត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលក្រមត្រូវបានប្រកាស។

រដ្ឋមន្ត្រីច្បាប់ លោក Azam Nazeer Tarar បានប្រាប់អ្នកសារព័ត៌មានថា គណបក្សរបស់លោក Khan អាចប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ជាងនេះ ដើម្បីប្រឆាំងនឹងការសម្រេចនេះ ហើយថា អតីតកីឡាករគ្រិកឃីតរូបនេះ ក៏អាចដាក់ញត្តិសុំលើកលែងទោស ឬសម្រាលទោសទៅកាន់ប្រធានាធិបតីប៉ាគីស្ថានផងដែរ។ លោក Omar Ayub ជំនួយការរបស់លោក Khan បាននិយាយថា គណបក្សនឹងតទល់ជាមួយសាលក្រមនេះ នៅតុលាការជាន់ខ្ពស់ជាងនេះ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្ដីវ័យ ៧២ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទចោទ ដែលថា រូបលោក និងភរិយា បានទទួលអំណោយពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ជាថ្នូរនឹងការគាំទ្រដោយមិនស្របច្បាប់។ ទាំងលោក Khan និងលោកស្រី Bibi បានផ្ដល់ចម្លើយពីភាពគ្មានទោស៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm       
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm