កងទ័ពជើងទឹកហ្វីលីពីន ធ្វើសមយុទ្ធក្បែរតំបន់ថ្មប៉ប្រះទឹកមានជម្លោះ ខណៈភាពតានតឹងជាមួយចិន នៅមិនទាន់ស្រាក

2025/01/18 02:10:13 am        99


កងទ័ពជើងទឹកហ្វីលីពីន នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា នាវារបស់ខ្លួន កំពុងធ្វើសមយុទ្ធនៅជិតតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង ដែលការហ្វឹកសមនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាស្វែងរកមូលដ្ឋានរួម និងរិះរកមធ្យោបាយ ដើម្បីធ្វើសហប្រតិបត្តិការ ទោះបីជាជម្លោះនៅបន្តមានក៏ដោយ។

កងទ័ពជើងទឹក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធនៅជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough នេះ ដែលជាតំបន់ប្រទាញប្រទង់ដ៏ក្តៅគគុកបំផុតមួយរបស់អាស៊ី គឺមានគោលបំណងពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹក ដើម្បីធានាបាននូវអ្វីដែលខ្លួនបាននិយាយថា ជាដែនទឹកហ្វីលីពីន និងបូរណភាពដែនដីរបស់ប្រទេស។

កងទ័ពបានពិពណ៌នាថា នេះគឺជា «សមយុទ្ធឯកតោភាគីតាមទម្លាប់» ដែលពាក់ព័ន្ធនឹងនាវាចម្បាំង Antonio Luna និងនាវាល្បាត ២គ្រឿងផ្សេងទៀតរបស់ខ្លួន ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន។ សមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមករា។

គួរបញ្ជាក់ថា សមយុទ្ធនេះកើតមានឡើងស្របគ្នានឹងការតវ៉ាតាមវិទ្យុទាក់ទងដែលកំពុងបន្តធ្វើដោយឆ្មាំល្បាតឆ្នេរហ្វីលីពីន ចំពោះវត្តមាននៃនាវាឆ្មាំល្បាតឆ្នេរដ៏ធំបំផុតរបស់ចិន នៅតំបន់នេះ ដែលកងទ័ពនិយាយថា កំពុងល្បាតដោយខុសច្បាប់ នៅក្នុង EEZ របស់ទីក្រុងម៉ានីល។

ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយទេ នៅថ្ងៃសុក្រនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm