រដ្ឋមន្ត្រី៖ យន្តហោះល្បាតដែនសមុទ្ររបស់បារាំង គឺជាគោលដៅនៃការបំភិតបំភ័យរបស់រុស្ស៊ី

2025/01/18 02:53:59 am        91


រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បាននិយាយថា យន្តហោះល្បាតដែនសមុទ្ររបស់ប្រទេសបារាំង គឺជាគោលដៅនៃការបំភិតបំភ័យរបស់រុស្ស៊ី នៅលើសមុទ្របាល់ទិក កាលពីថ្ងៃពុធ (ទី១៥ ខែមករា)។

លោក Sebastien Lecornu បាននិយាយថា យន្តហោះនោះកំពុងល្បាតនៅក្នុងដែនអាកាសអន្តរជាតិ នៅពេលដែលវាត្រូវបានទាញចូលក្នុងរ៉ាដានៃប្រព័ន្ធការពារបាញ់ពីដីទៅអាកាស S400។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «សកម្មភាពបង្កហេតុរបស់រុស្ស៊ីនេះ គឺមិនអាចទទួលយកបាននោះឡើយ»។

គួរបញ្ជាក់ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) បានឲ្យដឹងកាលពីចុងខែធ្នូឆ្នាំមុនថា ខ្លួននឹងបង្កើនវត្តមានរបស់ខ្លួន នៅសមុទ្របាល់ទិក បន្ទាប់ពីមានការសង្ស័យ ជុំវិញការបំផ្លិចបំផ្លាញខ្សែថាមពល និងខ្សែអ៊ីនធឺណិតចំនួន ៤ខ្សែ នៅក្រោមបាតសមុទ្រ។

ចំណែកយន្តហោះបារាំងកំពុងបំពេញបេសកកម្មសង្កេតការណ៍របស់អង្គការណាតូ នៅម្ដុំឆ្នេរប្រទេសស៊ុយអែត ដោយតាមត្រួតពិនិត្យនាវានានា ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីតាមមើលនាវាសង្ស័យកុំឲ្យដាច់ពីក្រសែភ្នែក។ លោក Lecornu បានប្រាប់បន្ថែមថា៖ «កងកម្លាំងប្រដាប់អាវុធរបស់យើង នឹងបន្តវិធានការការពារសេរីភាពនៃការធ្វើចរាចរណ៍ ទាំងនៅក្នុងដែនអាកាស និងដែនទឹកអន្តរជាតិ»។

បណ្តាប្រទេសបាល់ទិក មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការដាច់ខ្សែថាមពល តំណភ្ជាប់ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន ឬប្រេង ចាប់តាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        33
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        33
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm