ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាព CMAC អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ សព​បុគ្គលិក​បោសសម្អាតមីន ២រូបជួបគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលបំពេញការងារ

2025/01/18 04:33:20 pm        324

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំអង្គភាព CMAC​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ពៅ​ នេពីន អត្តលេខ៩៣៦៤៨៦​ ស្ថិតនៅភូមិតេជោ​ ឃុំភ្នំឆ័ត្រ​ ស្រុកស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ​ និងសពលោក អឿន​ ចាន់ដារ៉ា​ អត្តលេខ៩៣៦៤៩៣​ ស្ថិតនៅភូមិស្នឹង​ ឃុំស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនតោន​ ក្នុងកិច្ច​ប្រតិបត្តិការ​បោស​សម្អាត​មីន​រំដោះដី​ស្រែ​ប្រជាពលរដ្ឋស្ថិតនៅភូមិត្រពាំងប្រីយ៍​ ឃុំបាក់អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៥

កន្លង​មក​នេះ។

ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអង្គភាពCMAC ឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ​លោក​ អឿន ចាន់តារា និង​លោក​ ពៅ​ នេពីន បានទៅកាន់ឋានសុខគតិភពកុំបី​ឃ្លៀងឃ្លាតឡើយ។ ក្នុងនាម​ជា​ថ្នាក់​ដឹក​នាំព្រ​ម​ទាំង​មន្ត្រីបុគ្គលិកអង្គភាពCMACទាំងមូល ក្រៅពីមានការ​សោក​ស្ដាយ​យ៉ាង​ពន់​ពេក​ចំពោះ​ហេតុ​ការណ៍​គ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការ បោស​សម្អាត​មីន​នោះ ឯកឧត្តម ហេង រតនា ក៏សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ជូន​ចំពោះឪ​ពុក​ម្តាយ​​ជីដូន​ជីតា បងប្អូន​ កូនរបស់លោក​ ពៅ​ នេពីន​និង លោក​ អឿនចាន់តារា ដែល​បាន​ចូល​រួម​ចំណែក​​លះបង់ និងធ្វើ​ពលីកម្មជាមួយរាជរដ្ឋាភិបាល និងអង្គភាពCMAC ដើម្បី​បុព្វហេតុ​សុខ​សន្តិភាព​​ សុវត្ថិភាព​ និងការអភិវឌ្ឍនៃសង្គមជាតិ​ លើ​សមរភូ​មិ​បោស​សម្អាត​ឃាតករ​លាក់​មុខ​គ្រាប់​មីន និង​សំណល់យុទ្ធភណ្ឌសង្គ្រាម ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋា ភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា សង្គ្រាមបានបញ្ចប់! ប្រទេសជាតិមានសន្តិភាពពេញលេញ​អស់​រយៈ​ពេលជាង២៦ឆ្នាំហើយ​ ប៉ុន្តែសំណល់សង្គ្រាមដូចជាគ្រាប់មីន​ គ្រាប់បែកចង្កោម​ គ្រាប់​បែក​ទម្លាក់​ពីយន្តហោះ​ គ្រាប់បែកគីមី​ និងអាវុធជាតិផ្ទុះជាច្រើនប្រភេទ​នៅសេស​សល់​រាយ​ប៉ាយ​កប់​ក្នុង​ដី​ ក្នុងទឹក​ តាមភូមិករ​ តាមព្រៃប្រឹក្សានៃទឹកដីព្រះរាជាណាចក្រដ៏កំសត់នេះនៅឡើយ​។ រាជរ​ដ្ឋាភិបាល​បានបន្តខិតខំបោសសម្អាត និង​កម្ចាត់​ចោល​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ដោយ​ឆន្ទះ​មុត​ស្រួច​ ដើម្បីធានានូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm