នៅប៉ុន្មានថ្ងៃទៀត មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រូវបានកំណត់ឱ្យធ្វើសច្ចាប្រណិធានម្តងទៀតលើកាំជណ្តើនៃវិមាន Capitol របស់សហរដ្ឋអាមេរិក ការព្យាករណ៍អាកាសធាតុនៅថ្ងៃចន្ទថា មានភាពត្រជាក់ខ្លាំង នៅក្នុងតំបន់នេះ បង្ខំឱ្យ លោក Trump មានការផ្លាស់ប្តូរ។
លោកបានប្រកាសកាលពីថ្ងៃសុក្រថា ពិធីឡើងកាន់តំណែងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នឹងត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅខាងក្នុងវិមាន ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ។
ការថ្លែងសុន្ទរកថាពិធីឡើងកាន់តំណែង ការបួងសួង និងសុន្ទរកថាផ្សេងៗទៀត នឹងត្រូវធ្វើនៅខាងក្នុងវិមាន Capitol Rotunda សហរដ្ឋអាមេរិក។
ពេលវេលាចុងក្រោយនៃពិធីឡើងកាន់តំណែង ដែលត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅខាងក្នុង ដោយសារតែភាពត្រជាក់ខ្លាំង បានធ្វើឡើងនៅក្នុងឆ្នាំ១៩៨៥ សម្រាប់ការស្បថចូលកាន់តំណែងលើកទីពីររបស់អតីតប្រធានាធិបតី លោក Ronald Reagan ខណៈខ្យល់ត្រជាក់នៅពេលរសៀលបានធ្លាក់ចុះដល់ចន្លោះពីដក១០ ទៅដក២០ អង្សាហ្វារិនហៃ។
យោងតាមលោក Trump បានឲ្យដឹងថា ក្បួនព្យុហយាត្រាប្រធានាធិបតីរបស់លោក នឹងត្រូវបានផ្លាស់ប្តូរទៅកាន់ទីលាន Capital One Arena ជាទីតាំងកីឡានៅកណ្តាលទីក្រុងវ៉ាស៊ីនតោន ដែលផ្ទុកមនុស្សបាន២០.០០០នាក់។


