ពលរដ្ឋខ្មែរ ៣រូប ទទួលបានពានរង្វាន់បុគ្គលឆ្នើម ក្នុងការអភិរក្សទន្លេមេគង្គ

2025/01/18 06:30:26 pm        1.2 K

កម្មវិធីប្រគល់ពានរង្វាន់បុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គជំនាន់ទី៣ ឆ្នាំ២០២៣-២០២៤ បានប្រគល់ពានរង្វាន់ជូនដល់ បុគ្គលឆ្នើមចំនួន ៦រូប។ បុគ្គលទាំង ៦រូបនេះ មានជាតិសាសន៍ផ្សេងគ្នា ក្នុងនោះមានជនជាតិថៃមួយរូប ឡាវ ១រូប វៀតណាមមួយរូប និងជនជាតិកម្ពុជាចំនួន ៣រូប។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារ USAID បានប្រគល់ពានរង្វាន់បុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គសម្រាប់ឆ្នាំ ២០២៣-២០២៤។ លោកស្រី ជា សីលា ជាប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មានប្រសាសន៍ថា “នេះជាលើកទីបីហើយដែលគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលជាមួយរដ្ឋបាលជលផលនិងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជ្រើសរើសបុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ។ ជំនាន់ទី៣នេះ គឺយើងបានពង្រីកវិសាលភាពរបស់កម្មវិធី ដោយមានបុគ្គលឆ្នើមមកពីប្រទេសផ្សេងទៀតក្នុងអាងទន្លេមេគង្គ។

ជំនាន់នេះយើងមានបុគ្គលឆ្នើមចំនួនបីរូបជាជនជាតិកម្ពុជា មួយរូបមកពីប្រទេសថៃ មួយរូបមកពីប្រទេសឡាវ មួយរូបទៀតមកពីប្រទេសវៀតណាម ដែលសុទ្ធសឹងតែធ្វើការងារស្រាវជ្រាវការងារអភិរក្ស ការងារគ្រប់គ្រងធនធានធម្មជាតិ ដែលមានដូចជា សត្វស្លាបទឹក សត្វខ្សឹប សត្វផ្សោតក្បាលត្រឡោក ប្រភេទត្រីងាយរងគ្រោះ សហគមន៍អេកូទេសចរណ៍ផ្សោត ។ កម្មវិធីបុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គមិនមែនគ្រាន់តែបង្ហាញពីបុគ្គលដែលជាបុគ្គលឆ្នើមប៉ុណ្ណោះទេ តែបង្កើនការផ្សព្វផ្សាយពីកិច្ចការដែលពួកគាត់បាននិងកំពុងធ្វើ និងការចូលរួមចំណែកអ្វីខ្លះក្នុងការការពារធនធានធម្មជាតិក្នុងអនុតំបន់ទន្លេមេគង្គ”។

លោក ស៊ុំ ភារុណ ជាបុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ និងជាអ្នកជំនាញការងារអភិរក្សសត្វស្លាប ដែលទទួលបានពានរង្វាន់នៅថ្ងៃនេះ ជាបុគ្គលមួយរូបដែលបានបំពេញការងារក្នុងកិច្ចការពារ អភិរក្សនៅតំបន់ទន្លេមេគង្គរយៈពេលជិត ២០ ឆ្នាំមកហើយ។ លោកបានបំពេញការងារជាច្រើន ក្នុងជីវិតការងារ ដោយបានដើរតួយ៉ាងសំខាន់ក្នុងការរៀបចំយុទ្ធសាស្រ្តអភិរក្សនៅកម្ពុជា។ លោកក៏បានដឹកនាំគម្រោងអភិរក្សសត្វត្មាតកម្ពុជា បង្កើតផែនការសកម្មភាពរយៈពេលដប់ឆ្នាំដើម្បីការពារប្រភេទសត្វជិតផុតពូជទាំងនេះផងដែរ។

ក្នុងការទទួលបានពានរង្វាន់នាពេលនេះ លោកពិតជាមានក្ដីរំភើបចំពោះការផ្ដល់តម្លៃលើកិច្ចប្រឹងប្រែងរបស់លោក។ ពានរង្វាន់នេះ នឹងក្លាយជាកម្លាំងចិត្តបន្ថែមទៀត សម្រាប់គាត់ក្នុងការបន្តកិច្ចការងារអភិរក្សធនធានធម្មជាតិ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ស្ថិតក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារ USAID។ គម្រោងអច្ឆរិយៈនៃទន្លេមេគង្គមានគោលបំណងអភិរក្សអេកូឡូស៊ី និងបេតិកភណ្ឌវប្បធម៌នៃទន្លេមេគង្គ។ តាមរយៈការរួមបញ្ចូលវិទ្យាសាស្ត្រ ការអប់រំ និងការចូលរួមសហគមន៍ គម្រោងនេះជូនដំណឹងអំពីគោលនយោបាយ និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជនក្នុងតំបន់៕ អត្ថបទ៖ គឹមហុក   



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        195
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm