គ្រូពេទ្យអំពាវនាវដល់ពលរដ្ឋ សូមរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣ ខណៈយុទ្ធនាការ​នឹង​បញ្ចប់​ឆាប់ៗ​នេះ

2021/11/08 10:35:43 pm        589

ភ្នំពេញ ៖ ​ខណៈយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ​ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ​គ្រោងបញ្ចប់ឆាប់ៗនេះ ​គ្រូពេទ្យចាក់វ៉ាក់សាំង ​បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា អនុប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ​ក្នុងរាជធានីភ្នំពេញ ​បានឲ្យ ដឹងថា ​តាមការគ្រោងទុក យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ​នឹងបញ្ចប់ក្នុងសប្តាហ៍នេះ ដូច្នេះ​លោកស្រី​ បានអំពាវនាវដល់ពលរដ្ឋ ឱ្យរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង​ឲ្យបានមុនការបិទ​បញ្ចប់យុទ្ធនាការ។ ​ហើយត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ទោះបានចាក់វ៉ាក់សាំងរួចក្តី។

ពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែ វិច្ឆិកានេះ ​បន្តទៅទទួលការ ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ នៅមន្ទីរពេទ្យបង្អែកចតុមុខ ​ដោយក្ដីរំពឹងថា ​ការចាក់វ៉ាក់សាំង ដូសទី៣នេះ ​គឺអាចការពារកុំឲ្យរងគ្រោះដោយសារមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី និងងាយ​ស្រួល​ចូលក្នុងសង្គម ដែលត្រូវបានតម្រូវឱ្យរស់នៅតាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩នេះ។ ​ពួកគេ បានអគុណ ​ចំពោះរាជរដ្ឋាភិបាល ​ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ជៀសឆ្ញាយពីជំងឺកូវីដ។

តាមការគ្រោងទុកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ​ជូនពលរដ្ឋអាយុ១៨ឆ្នាំ ឡើង នៅខណ្ឌចំនួនបីចុងក្រោយគេបង្អស់​ ក្នុងរាជធានីភ្នំពេញ ​គឺខណ្ឌដូនពេញ ខ​ណ្ឌជ្រោយចង្វា ​និង ខណ្ឌព្រែកព្នៅ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ បើទោះបីយុទ្ធនាការត្រូវបានបញ្ចប់ តែពលរដ្ឋ អាចបន្តទៅចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋាន​រស់នៅរបស់ពួកគេ ចាប់ពី ដូសទី១ រហូតដូសទី៣ ៕

អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm