ប្រជាជនអ៊ីស្រាអែលពេញចិត្តការយល់ព្រមពីរដ្ឋាភិបាលលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅហ្កាហ្សា

2025/01/18 11:40:36 pm        482

ប្រជាជនអ៊ីស្រាអែលនៅទីក្រុង Tel Aviv បានស្វាគមន៍ការយល់ព្រមពីគណៈរដ្ឋមន្ត្រី ចំពោះកិច្ចព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដើម្បីឲ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សាស្ទ្រីប។

ប្រជាជនអ៊ីស្រាអែលជាច្រើនដែលបានចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ នាថ្ងៃសៅរ៍ (ទី១៨ ខែមករា) ដោយការរត់ហាត់ប្រាណតិចៗ នៅក្បែរឆ្នេរនៃទីក្រុង Tel Aviv បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងនាំឲ្យចំណាប់ថ្នូរបានវិលត្រលប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ។

គួរបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ បន្ទាប់ពីមានកិច្ចប្រជុំអស់រយៈពេលជាង ៦ម៉ោង រដ្ឋាភិបាលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដែលអាចបើកផ្លូវឲ្យមានការបញ្ចប់សង្រ្គាមរយៈពេល ១៥ខែ នៅក្នុងដែនដីប៉ាឡេស្ទីនដែលក្រុមហាម៉ាសគ្រប់គ្រង។

បន្ទាប់ពីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តយល់ព្រម អ្នកចរចារបស់អាមេរិក លោក Brett McGurk បាននិយាយថា ផែនការនេះកំពុងដំណើរការទៅមុខ តាមការគ្រោងទុក។

អ្នកនាំពាក្យក្រសួងការបរទេសកាតា បានបង្ហោះនៅលើបណ្ដាញសង្គម X ថា បទឈប់បាញ់នេះ នឹងចូលជាធរមាន នៅម៉ោង ៦:៣០ ម៉ោងសកល នាថ្ងៃអាទិត្យ (ទី១៩ ខែមករា)។ ហើយសេតវិមានរំពឹងថា ចំណាប់ថ្នូរជាស្ត្រី ៣នាក់ នឹងត្រូវបានដោះលែងឲ្យធ្វើដំណើរទៅអ៊ីស្រាអែល នាពេលរសៀល តាមរយៈកាកបាទក្រហម។

នៅក្រោមកិច្ចព្រមព្រៀងនេះ បទឈប់បាញ់ ៣ដំណាក់កាល ត្រូវចាប់ផ្តើមជាមួយនឹងដំណាក់កាលដំបូងរយៈពេល ៦សប្តាហ៍ នៅពេលដែលចំណាប់ថ្នូរដែលក្រុមហាម៉ាសឃុំខ្លួន នឹងត្រូវបានដោះដូរជាមួយអ្នកទោស និងអ្នកជាប់ឃុំ ក្នុងពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm