ឯកឧត្តម ទៀ សុខា អញ្ជើញសំណេះសំណាល និងប្រកាសសមាស​ភាព​ក្រុម​ការងារ​ចុះមូលដ្ឋាន​សង្កាត់​សាលា​កំរើក ក្រុង/ខេត្តសៀមរាប

2025/01/19 01:45:15 am        608

សៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ទៀ សុខា សមាជិក​គណៈ​កម្មាធិការ​​កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ​ចុះមូលដ្ឋាន​ក្រុង​សៀមរាប និងជាប្រធាន​ក្រុម​ការងារ​ចុះមូល​ដ្ឋានសង្កាត់​សាលា​កំរើក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើក ក្រុង/​ខេត្តសៀមរាប។

ពិធីនេះ​ប្រារព្ធធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុមការងារគ្រប់ថ្នាក់ចុះជួយសង្កាត់សាលាកំរើក ថ្នាក់ដឹកនាំសាខាបក្សភូមិ និង​ក្រុម​ការងារ​យុវជន ខេត្ត ក្រុង សង្កាត់ ជាច្រើននាក់ចូលរួមផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាប បានមានប្រសាសន៍​​ថា ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋ​មន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម ត្រូវបាន​ថែ​រក្សា​យ៉ាង​រឹងមាំដែ​ល​បង្ក​លក្ខណៈ​ឲ្យ​ជីវភាព​សង្គម​លើ​គ្រប់​វិស័យ​មាន​ដំណើរ​ការ​ប្រកប​ដោយ​ភាព​វិជ្ជមាន។

ឯកឧត្តម ទៀ សុខា ក៏បានសំដែងនូវការអបអរសាទរចំពោះសមាសភាពទាំងអស់ ដែលត្រូវបាន​គណបក្ស​ផ្តល់សេចក្តីទុកចិត្តចាត់តាំងជាប្រធាន, អនុប្រធាន និងជាសមាជិកសមាជិកា ក្នុង​ក្រុម​ការងារ​គណបក្សចុះមូលដ្ឋានភូមិទាំងអស់ក្នុងសង្កាត់សាលាកំរើក នៃក្រុងសៀមរាប ខេត្ត​សៀមរាប។ ឯកឧត្តម ក៏បានរំលេចបន្ថែម អំពីគោលនយោបាយរបស់គណបក្ស ដែលប្រកាន់​យក​ការ​ការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ និងតែងតែ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន យើង​ត្រូវជឿជាក់លើគណបក្សប្រជាជន ទាំងអស់គ្នា។

ក្នុងនោះដែរឯកឧត្តម ទៀ សុខ ក៏បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារ ដែលប្រកាស​ថ្មី​នា​ថ្ងៃ​នេះ ត្រូវបន្តសហការគ្នាជាមួយក្រុមការងារចាស់ ធ្វើការឱ្យបានល្អ មានឆន្ទៈ​មាន​ការ​ទទួលខុស​ត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហា​ប្រឈម​ពិត​ប្រាក​ដ​របស់​ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុត ទាន់​ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ព្រមទាំង​ប្តេជ្ញា​បន្ត​រួម​កម្លាំង​សាមគ្គី​គ្នាជា​ធ្លុ​ងមួយ ដើម្បីការកសាងសមិទ្ធផលថ្មីៗថែមទៀត និងប្រែក្លាយ​ជីវភាព​រស់​នៅ​រប​ស់​ប្រជាព​លរដ្ឋ​នៅ​ក្នុង​មូលដ្ឋានឲ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm