រដ្ឋសភា​សម្រេច​យល់ព្រម​លើ​សេចក្តី​ព្រាងច្បាប់​ ចំនួន​០៦​ នៅ​ព្រឹក​នេះ

2021/04/27 09:59:58 am        32

ភ្នំពេញ ៖ ​ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា​នេះ បាន​បន្ត​សម័យប្រជុំរ​ដ្ឋ​សភា លើក ទី​៥ នីតិកាល​ទី​៦ និង​បានសម្រេច​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​ចំនួន​០៦ ​ដែល​ត្រូវ​បាន​តាក់តែងឡើង ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​។


កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​នេះ ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ​ប្រធាន​រដ្ឋ សភា បានសម្រេច​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់ ​ចំនួន​០៦ រួមមាន ​៖ ទី​១. សេចក្តីព្រាងច្បាប់ ស្តីពី​ការ អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។


ទី​២. សេចក្តីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ ​ទី​៣ សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិក​សមាគម​ប្រជា ជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។ ទី​៤. សេចក្តីព្រាង​ច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់ សន្យា​ទី​១០ ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។


ទី​៥. សេចក្តីព្រាងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង ស្តីពី​ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ​ស្តីពី​កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា និង​ទី​៦. សេចក្តី ព្រាង​ច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការវិនិយោគ រវាង​បណ្តា​រដ្ឋ​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​និង​រដ្ឋាភិបាល​ នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។


សេចក្តីព្រាងច្បាប់​ទាំង​០៦​នេះ​ ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍ ប្រទេសជាតិ ​ប្រជាពលរដ្ឋ ​ធានា​ស្ថិរភាព​សង្គម ​អធិបតេយ្យភាព ​និង​សេដ្ឋកិច្ច ៕


​អត្ថបទ​៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm