អ្នកទោស៧នាក់ បានរត់ចេញពីពន្ធនាការខេត្តស្ទឹងត្រែង

2021/11/08 11:03:29 pm        342

ស្ទឹងត្រែង ៖ អ្នកទោសចំនួន៧នាក់ បានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ ដែលពន្ធនាគារមានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

ប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងបឋមថា នាវេលាទៀបភ្លឺថ្ងៃនេះ ​ខណៈមន្ត្រីអនុរក្សពន្ធនាគារ ដើរល្បាត ក៏បានឃើញជញ្ជាំង ត្រូវបានអ្នកទោសចំនួន៧នាក់ ទម្លាយរត់គេចខ្លួន ហើយក្រុមអនុរក្ស បានបាញ់ចំនួន៤គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេច តែអ្នកទោសទាំងនោះនៅតែបន្តរត់គេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា ក្រុមអ្នកទោស ដែលបានគេចខ្លួននោះ ៦នាក់ ជាប់ទោសជាឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ​និងម្នាក់ទៀតជាប់ទោសចោរកម្ម ​មានស្ថានទម្ងន់ទោស។

តាមការពិនិត្យទីតាំងជាក់ស្តែង នគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ និងកំណាត់ឈើ។

លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ​បានឱ្យដឹងថា ​ក្នុងចំណោមអ្នកទោស៧នាក់ មានម្នាក់ ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុង​ករណី​បទឧក្រិដ្ឋ​ជន​ជួញដូរ​គ្រឿង​ញៀន ​ឆ្លងដែនពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចចុះប្រតិបត្តិការ​បង្ក្រាបបានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងចម្រុះ បានចុះប្រមាញ់តាមគោលដៅ និងកំពង់ឡោមព័ទ្ធ តំបន់ភ្នំប្រាសាទ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់៕

អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm