សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងទៅចូលរួមមរណទុក្ខ និងឧបត្ថម្ភដល់អ្នករងរបួសដោយផ្ទុះមីនតោននៅស្រុកសំពៅលូន

2025/01/19 06:37:21 pm        104

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងអនុសាខាស្រុកសំពៅលូន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោក ថៃ សឿន អាយុ៤២ឆ្នាំ ដែលបាត់បង់ជីវិត ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ខណៈកំពុងដឹកដំឡូងមីនចេញពីចំការ ក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍ថា៖ ការមកចូលរួមបុណ្យសពនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់នេះភ្លាម ស្របពេលដែលក្រុមការងារ កំពុងបំពេញបេសកម្ម នៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យរូបឯកឧត្តមមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងផ្តាំផ្ញើ រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ដែលបានទទួលរងគ្រោះដោយផ្ទុះមីនតោន បណ្តាលឲ្យបាត់បង់ជីវិតគួរឱ្យសោកសង្រេងនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក ថៃ សឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។  

បន្ទាប់ពីបានចូលរួមបុណ្យរំលែកទុក្ខខាងលើ នៅថ្ងៃដដែលនេះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងអនុសាខាស្រុកសំពៅលូន បានបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១០លានរៀល និងទឹកត្រចៀកកាំមួយកន្ត្រក ជូនលោក ផាន់ ភាព អាយុ៣៣ឆ្នាំ ដែលរងរបួសដោយផ្ទុះមីនតោនខណៈរួមដំណើរលើឡានដឹកដំឡូងមីចេញពីចំការ ជាមួយនឹងអ្នកដែលស្លាប់បាត់បង់ជីវិតខាងលើ ។ បច្ចុប្បន្ន លោក ផាន់ ភាព កំពុងសម្រាកព្យាបាលរបួសនៅផ្ទះ ក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រុមគ្រួសារ សព និងអ្នករងរបួសដោយសារមីនតោនខាងលើ សូមគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខ និងជូនជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត  ក្រុមគ្រួសារ ទាំងពីរខាងលើ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន និងជន្មាយុយឺនយូរ។ 

អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm