អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំសំរោង ស្រុកភ្នំក្រវាញ

2025/01/19 06:47:07 pm        122

ពោធិ៍សាត់ ៖ ឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំសំរោង ស្រុកភ្នំក្រវាញជាង២០០នាក់ ដើម្បីទទួលយកនូវសំណូមពរ និងតម្រូវការចាំបាច់ពីមូលដ្ឋាន។ ពិធីនេះបានប្រារព្ធធ្វើនៅវត្តព្រែក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម ពិសិដ្ឋ អាជ្ញាធរអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំក្រវាញ លោក ហេង សុភាណា អភិបាលរងខេត្ត និងលោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញផងដែរ។ 

​ឯកឧត្តម ស៊ុយ សែម បានសម្ដែងទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក រវាងអ្នកតំណាងរស្ត្រជាមួយប្រជាពលរដ្ឋឃុំសំរោង បន្ទាប់ពីបងប្អូនបានបោះឆ្នោតជូនឯកឧត្តម ជាប់ជាសមាជិកសភាទាំង០៤រូប។ ការចុះមកថ្ងៃនេះដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក ស្រង់នូវបញ្ហាប្រឈម ទុក្ខលំបាក និងសំណូមពររបស់បងប្អូននៅមូលដ្ឋាន រាយការណ៍ជូនទៅរដ្ឋសភា ហើយរដ្ឋសភាលើកសំណើររបស់បងប្អូនទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូន។ ឯកឧត្តម ស៊ុយ សែម សូមឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ចេញមតិយោបល់ លើកឡើងពីការរីកចម្រើននៅតាមមូលដ្ឋានរបស់ខ្លួន និងទុក្ខលំបាកផ្សេងៗ ដែលបងប្អូនកំពុងជួបប្រទះសព្វថ្ងៃនេះ ដើម្បីឲ្យអ្នកតំណាងរាស្ត្របានដឹង និងដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា សព្វថ្ងៃនេះពួកគាត់រស់នៅដោយសុខស្រួលហើយ ក្រោមម្លប់សន្តិភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ គ្មានការភ័យខ្លាច និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវេធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ទន្ទឹមនឹងនេះក៍នៅមានបញ្ហាមួយចំនួនដូចជា សុំឲ្យបង្កើតរោងចក្រនៅស្រុកភ្នំក្រវាញ ដើម្បីកូនចៅនិងប្រជាពលរដ្ឋមានការងារធ្វើ។ កន្លែងខ្លះមានផ្លូវ មានផ្ទះប្រជាពលរដ្ឋ តែពុំទាន់មានអគ្គីសនីប្រើប្រាស់,កសិផលដូចជា ពោត សណ្ដែក ដំឡូង ស្រូវ តម្លៃចុះថោក, សុំជួយជួសជុលផ្លូវ ស្ពាន ស្ដារប្រឡាយចាស់ អគារសិក្សាចាស់ទ្រុឌទ្រោម ខ្វះតុសិស្សអង្គុយរៀន ការកាត់ប្លង់ដីមានភាពស្មុគស្មាញ សុំឯកសណ្ឋាននិងជួយឧបត្ថម្ភ ដល់កម្លាំងប្រជាការពារជាដើម។  

ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានទទួលយកនូវបញ្ហា និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងទាំងអស់ ព្រមទាំងបានឆ្លើយតបនិងដោះស្រាយជូនភ្លាមៗផងដែរ។ ឯកឧត្តមបានកោតសរសើរដល់កម្លាំងប្រជាការពារ ដែលធ្វើការគ្មានប្រាក់ខែ ហើយជួយដល់កម្លាំងប៉ុស្តិនគរបាលរដ្ឋបាល ក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។ ឯកឧត្តមសូមឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងនាំគ្នាទៅពិនិត្យជំងឺនៅតាមមណ្ឌលសុខភាព ចៀសវាងមានជំងឺធ្ងន់ធ្ងរនាំឲ្យហួសពេល៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm