រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីជម្រាបជូនសម្ដេចតេជោថា នឹងផ្ដល់វ៉ាក់សាំងជាង ៣លានដូសដល់កម្ពុជា

2021/11/09 12:03:30 am        463

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះថា អូស្ត្រាលី នឹងផ្ដល់វ៉ាក់សាំងជាងបីលានដូសដល់កម្ពុជា ដែលនឹងដឹក ជញ្ជូនមកដល់កម្ពុជាបណ្ដើរៗនៅចុងឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​នៅវិមានសន្តិភាពក្នុងអំឡុងពេលដែលលោកជំទាវ បានមកទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេចតេជោ និងលោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនេះ ជាមួយនឹងពាក្យពាំនាំការសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីអូស្ត្រាលី ជូនចំពោះសម្តេចនោះ លោកជំទាវ​បានគោរពជម្រាបជូនថា នៅក្នុងដំណើរអញ្ជើញមកកាន់កម្ពុជានៅពេលនេះ លោកជំទាវ​បាន​សង្កេត​ឃើញ​ប្រទេសកម្ពុជា​មានការអភិវឌ្ឍន៍យ៉ាងខ្លាំង។

លោកជំទាវបានសម្ដែងការរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ។លោកជំទាវបានសំដែងនូវការរីករាយចំពោះផ្លែផ្កាដែលទទួលបានជាលទ្ធផលពីកិច្ចសហប្រតិបត្តិការការលើវិស័យកសិកម្ម យោធា អប់រំនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។លោកជំទាវបានជម្រាបជូនសម្ដេចថា រដ្ឋាភិបាលអូស្ត្រាលី​បានសម្រេចបញ្ជូន​អោយកម្ពុជា​នូវវ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩​ ចំនួន៣លាន២សែន៥ម៉ឺនដូស ​ដោយក្នុងនោះចំនួន១ លានដុល្លារ​នឹង​ត្រូវជូន​មកកម្ពុជាមុនដំណាច់ឆ្នាំនេះ។

ក្នុងក្របខណ្ឌពហុភាគី លោកជំទាវបានសំដែងនូវ​សាទរជូនចំពោះកម្ពុជា​ដែល​បាន​ទទួល​ធ្វើជា​ប្រធានអាស៊ាន​ហើយបានសម្ដែងការរីករាយពេញចិត្តយ៉ាងខ្លាំង​ ចំពោះកិច្ច​សហប្រតិបត្តិការ​រវាងអាស៊ាន និងអូស្ត្រាលី​ ហើយបានគោរពជម្រាបជូន​សម្ដេចតេជោថា​អូស្ត្រាលី ​នឹង​ជួយកម្ពុជា​ធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានទទួលបានជោគជ័យ។

ឆ្លៀតឱកាសនោះដែរ លោកជំទាវក៏បានគោរពរាយការណ៍ជម្រាបជូន​សម្ដេចតេជោ​យ៉ាង​សង្ខេប​អំពីមេត្រីភាពរវាងអូស្ត្រាលី ​ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ជាការឆ្លើយតបសម្ដេចតេជោ បានឯកភាពជាមួយការវាយតម្លៃរបស់លោកជំទាវផេន​ចំពោះទំនាក់​ទំនង​រវាងកម្ពុជា​និងអូស្ត្រាលី​ទាំងក្នុងក្របខណ្ឌទ្វេភាគី​និង​ពហុភាគីហើយសម្ដេច​បាន​មាន​ប្រសាសន៍​ថា អូស្ត្រាលីបានជួយកម្ពុជាច្រើន​ជាពិសេស​លើវិស័យកសិកម្ម​តាមរយៈការ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​បង្កាត់​ពូជស្រូវហៅ (កាឌី) និងលើវិស័យយោធា ​វិស័យអប់រំ តាមរយៈការ​បើក​សាលាភាសានៅកម្ពុជា នឹងការបើកឲ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី។លើវិស័យ​សុខាភិបាល​គឺតាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា។

សម្ដេច ក៏បានអរគុណអូស្ត្រាលីចំពោះការផ្ដល់វ៉ាក់សាំងដល់កម្ពុជា​នៅ​ពេលខាងមុខ​ហើយ​បាន​មាន​ប្រសាសន៍ថា ​សម្ដេចមាន​សុទិដ្ឋិនិយម​ក្នុងការ​បើកប្រទេសឱ្យប្រជាពលរដ្ឋ​បានរស់នៅ​តាម​បែប​គន្លងថ្មី។

ក្នុងក្របខ័ណ្ឌអាស៊ានសម្ដេច បានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថាអូស្ត្រាលីនឹងចូលរួមជាមួយ​បណ្ដា​ប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់​អាស៊ាន​ឡើងវិញ​បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីដ-១៩។ ជាទីបញ្ចប់សម្ដេច​បានអរគុណដល់​លោកជំទាវផេន ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមេត្រីភាព​រវាងអូស្ត្រាលី​ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា លោកជំទាវ ម៉ារីស ផេន បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាល​ពីព្រឹកថ្ងៃទី ៧វិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ​នៅកម្ពុជា ​តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែល​ក្នុងឱកាសទស្សនកិច្ចនេះក្រៅពីជួបជាមួយប្រមុខរាជរដ្ឋាភិបាល ជំទាវ ក៏អញ្ជើញជួបជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញ​ទៅ​ទស្សនា​អង្គការកម្ពុជា ​ដើម្បីជួយស្រ្ដីមានវិបត្តិ ​ដែល​ទទួលស្វាគមន៍ដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារីផងដែរ៕

អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm