[UPDATE] TikTok ឈប់ដំណើរការសម្រាប់អ្នកប្រើប្រាស់អាមេរិក ខណៈលោកTrump អាចពន្យារពេលហាមប្រាមរយៈពេល៩០ថ្ងៃទៀត

2025/01/19 08:32:31 pm        145

បណ្ដាញទំនាក់ទំនងសង្គមTikTok បានឈប់ដំណើរការនៅសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃសៅរ៍ ១៨ មករាសប្ដាហ៍នេះ ហើយបានបាត់វត្តមានពីប្រព័ន្ធទាញយកកម្មវិធីរបស់ Apple និង Google មុនពេលច្បាប់នេះចូលជាធរមាននៅថ្ងៃអាទិត្យនេះ ដែលតម្រូវឱ្យបិទវេទិកា ត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់។ 

ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថ្មីៗនេះថា លោកទំនងជាផ្តល់ពេលវេលាបន្ថែមប្រមាណ៩០ថ្ងៃដល់TikTokពីបម្រាមនេះ បន្ទាប់ពីលោកបានចូលកាន់តំណែងនៅថ្ងៃចន្ទទី២០មករា ។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិន បានប្រាប់អ្នកប្រើប្រាស់ដែលព្យាយាមប្រើកម្មវិធីនេះនៅម៉ោងប្រហែល១១,៤៥នាទីព្រឹកម៉ោងនៅប្រទេសសិង្ហបុរីថា ច្បាប់ហាមប្រាម TikTok ត្រូវបានអនុម័តនៅក្នុងសហរដ្ឋអាមេរិក។ គួរឲ្យស្ដាយ នោះមានន័យថាអ្នកមិនអាចប្រើប្រាស់បណ្ដាញសង្គម TikTok បានទេនៅពេលនេះ។ លោកប្រធានាធិបតី Trump បានបង្ហាញថាលោកនឹងធ្វើការជាមួយយើងលើដំណោះស្រាយដើម្បីដំណើរការឡើងវិញសម្រាប់ TikTok នៅពេលលោកចូលកាន់តំណែង ។ 

apps កម្មវិធីផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance រួមទាំងកម្មវិធីកាត់តវីដេអូ Capcut និងកម្មវិធីជីវិតlifestyle Lemon8 ក៏ត្រូវបានបិទដំណើរការដែរ ហើយមិនអាចប្រើបាននៅក្នុងប្រព័ន្ធទាញយកកម្មវិធីរបស់សហរដ្ឋអាមេរិកបានដូចគ្នា គិតត្រឹមល្ងាចថ្ងៃសៅរ៍។

លោក Trump បានប្រាប់ទូរទស្សន៍ NBC ថា ការបន្ថែមរយៈពេល ៩០ ថ្ងៃគឺជាអ្វីដែលទំនងជានឹងធ្វើ ព្រោះជារឿងសមហេតុផល ។ប្រសិនបើខ្ញុំសម្រេចចិត្តធ្វើនោះ ខ្ញុំប្រហែលជានឹងប្រកាសនៅថ្ងៃចន្ទ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm