ទីភ្នាក់ងារសង្គ្រោះគ្រាអាសន្នជាតិរបស់ប្រទេសនីហ្សេរីយ៉ាបាននិយាយថា មនុស្សយ៉ាងហោចណាស់៧០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសៅរ៍ទី១៨មករា នៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់ ធ្វើឲ្យលេចធ្លាយប្រេងរួចក៏បានណ្ដាលឲ្យផ្ទុះ។
ឧបទ្ទវហេតុនៅក្នុងរដ្ឋនីហ្សេរីយ៉ាបានកើតឡើងបន្ទាប់ពីការផ្ទុះស្រដៀងគ្នានេះនៅក្នុងរដ្ឋជីហ្គាវ៉ា កាលពីខែតុលាឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១៤៧នាក់ និងជាសោកនាដកម្មដ៏អាក្រក់បំផុតមួយនៅក្នុងចំណោមសោកនាដកម្មប្រភេទនេះជាច្រើននៅប្រទេសនីហ្សេរីយ៉ា។
អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមសេចក្ដីរាយការណ៍សាកសពជាង ៧០នាក់ ត្រូវបានគេរកឃើញ មនុស្សចំនួន៥៦ នាក់បានរងរបួស និងជាងហាង១៥កន្លែង ត្រូវបានបំផ្លាញ។
អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកសម្រាប់អ្នកស្លាប់កំពុងបន្តគិតត្រឹមចុងសប្ដាហ៍នេះ៕