សម្តេចម៉ែនសំអនស្នើដល់ក្រុមការងារគណបក្សនិងគណបក្សមូលដ្ឋាន​​​​រួមថែរក្សាកាពារសន្តិភាពដើម្បីរួមចំណែកជម្រុញល្បឿននៃការអភិវឌ្ឍន៍ជាតិ

2025/01/20 03:17:43 pm        104

ស្វាយរៀង÷  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផការងាររបស់ក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ បានស្នើដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋាន រួមថែរក្សាការពារសន្តិភាព ដើម្បីរួមចំណែជម្រុញល្បឿននៃការអភិវឌ្ឍន៍ជាតិ ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តនៅរសៀលថ្ងៃទី ១៩ ខែមករាឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីក្រុមការងាថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ប្រមាណជិត៧០០នាក់ផងដែរ ។

 សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរចំពោះក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្ត គណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ដែលក្នុងរយះពេល១ឆ្នាំ២០២៤កន្លងទៅនេះបានពុះពារ ឆ្លើយតប សម្រេចបានតម្រូវការផ្សេងៗរបស់មូលដ្ឋាន និងខិតខំសម្រេច បាននូវសមិទ្ធិផលជាច្រើនដែលបាននឹងកំពុងរីកដុះដាលនៅទូទាំងខេត្តស្វាយរៀងយើង។

  សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់នូវការណែនាំដល់ក្រុមការងារគណបក្ស និងគណបក្ស មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមដៃគ្នា និងប្រមូលកម្លាំង ឲ្យក្លាយជាកម្លាំងសរុប និងជាអង្គ តែមួយ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើពលរដ្ឋ, ដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋឲ្យកាន់តែធូរធារ ដើម្បីចូលរួមចំណែកក្នុងការជម្រុញល្បឿននៃការអភិវឌ្ឍន៍ និងសំដៅដណ្តើម ការគាំទ្រពីពលរដ្ឋនិងធ្វើឲ្យខេត្តស្វាយរៀង ក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស។

 សម្តេចកិត្តិសង្គហបណ្ឌិត ផ្តាំផ្ញើដល់មន្រ្តីគណបក្ស បន្តធ្វើអំពើល្អ និងត្រូវបន្តខិតខំ បម្រើពលរដ្ឋ ជាពិសេស ការផ្តល់សេវាសាធារណៈផ្សេងៗ យកចិត្តទុកដាក់ ដោះស្រាយភាពអសកម្ម លើកតម្តើងជីវភាពរបស់ពលរដ្ឋ រួមទាំងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការទប់ស្កាត់ និងបង្ក្រាបអំពើឆបោក និង ទំនាស់ដីធ្លី ពាក់ព័ន្ធនឹងដី កសិកម្ម ដីសម្បទានសេដ្ឋកិច្ច ៕  

                                                   ​

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        8
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm