សម្តេចតេជោ៖ ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត ខណៈទ្រឹស្តីនេះ ត្រូវបានសម្តេចលើកឡើងតាំងពីជាង៣០ឆ្នាំមុន

2025/01/20 03:30:57 pm        188

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកអំពីសកម្មភាពជាច្រើនរបស់សម្តេចជាង៣០ឆ្នាំមុនដែលបានចុះជួយអន្តរាគមន៍បូមទឹក សង្រ្គោះស្រូវប្រពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះរាំងស្ងួត ខណៈគ្រានោះសម្តេច បានដាក់ចេញនូវទ្រឹស្តីថា«ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត»។

តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកព្រលឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយភ្ជាប់មកជាមួយវីដេអូនៃសកម្មភាពរបស់សម្តេចកាលពីជាង៣០ឆ្នាំមុនផងនោះ បានលើកឡើងថា «(ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត)នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃ២០ វិច្ឆិកា ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាលដែលធ្វើពីថ្ងៃ១៨-១៩ និង ២០ វិច្ឆិកា ១៩៩៤»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទូរទស្សន៍ជាតិកម្ពុជាទើបបានរកឃើញវីដេអូ ដែលដែលចុះជួយសង្រ្គោះស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងកណ្តាល។

សម្តេចបានរំលឹកទៀតថា ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ ១៩៩២ សម្តេចបានដឹកនាំចលនាដោះស្រាយទឹកជូនប្រជាកសិករ ដើម្បីធ្វើកសិកម្មតែជាអកុសលឆ្នាំ១៩៩៣ មានការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រុមចំណូលថ្មីដែលមកពីបរទេសបាននាំមកទ្រឹស្តី និងការអនុវត្តន៍បែបល្ងិតល្ងង់នូវសេដ្ឋកិច្ចទីផ្សារដោយបោះបង់ចោលអន្តរាគមន៍ចំពោះកសិករដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើនមិនត្រូវបានប្រើប្រាស់ និងទុកចោល។

សម្តេចតេជោ បានលើកឡើងទៀតថា «កសិករនៅឃុំពត់សរ ប្រហែល១០០នាក់ បានទៅប្រមូលផ្តុំនៅមុខផ្ទះខ្ញុំនៅវិមានឯករាជ្យចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ដើម្បីស្នើឱ្យខ្ញុំសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។ ខ្ញុំប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញរាប់ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធីសំពះព្រះខែក្នុងព្រះរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។ខ្ញុំចូលរួមសំពះព្រះខែនៅវត្តព្រៃជា ភូមិព្រៃស្វាឃុំពត់សរ និងសម្រាកនៅស្រុកបាទីខេត្តតាកែវចំនួន ២យប់»។

ដោយឆ្លងកាត់គ្រោះរាំងស្ងួតឆ្នាំ១៩៩៤នាគ្រានោះសម្តេចបានកត់សម្គាល់ និងកែលើចំណុច៣ ដោយក្នុងនោះរួមមាន១.នយោបាយឆ្កួតលីលានៃក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករត្រូវតែបានបញ្ចប់ និងអនុវត្តឡើងវិញនូវនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រដែលសម្តេចដឹកនាំធ្វើតាំងពីឆ្នាំ១៩៨៥មក។ ប៉ុន្តែឱកាសបានមកដល់ពេលគណបក្សប្រជាជនឈ្នះឆ្នោតខែកក្កដា១៩៩៨ សម្តេចបានផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយមដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជនដើម្បីជំរុញវិស័យកសិកម្ម។ ២.ត្រូវតែមានការផ្លាស់ពូជដោយប្តូរពីស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាលប្រើរយៈពេលខ្លីវិញ។ ពេលនោះនៅកន្លែងខុសគ្នា សម្តេចតែងនិយាយលេងទៅកាន់កសិករថា(សូមបញ្ឈប់ការធ្វើស្រូវពូជនាងពួនមកធ្វើពូជនាងសង្ហាវិញ)។ នាងពួនសំដៅលើស្រូវដែលមិនចេញព្រោះខ្វះទឹក ឯនាងសង្ហាគឺស្រូវដែលចេញ និងទទួលផល។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា បញ្ហាពូជបានចោទជាបញ្ហាកាលពីជាង៣០ឆ្នាំមុន តែវាក៏បាននឹងកំពុងចោទជាបញ្ហានៅពេលនេះដែរ។ពីមុនរកពូជស្រូវស្រាលឆាប់បានផលព្រោះយើងខ្វះស្បៀងតែពេលនេះយើងសល់ស្រូវ ៦ ទៅ ៧លានតោនឯ ណោះ។ ពេលនេះកសិករផលិតមិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ ដូចនេះកសិករយើងត្រូវតែប្រើពូជដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស។

៣.ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រគឺការបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹក បង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស ការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។ ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយនូវការកាប់ព្រៃឈើធ្វើស្រែចំការនៅពេលចំនួនប្រជាជនកើនឡើង។

សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា បានលើកឡើងទៀតថា «សរុបមកពេលស្ថិតនៅស្រុកបាទី ឆ្នាំ១៩៩៤ ធ្វើឱ្យខ្ញុំជំនះបន្តនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ។ ការផ្លាស់ប្តូរពូជរហូតប្រើពាក្យច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យកសិកម្មតភ្ជាប់នឹងបរិស្ថានផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm