ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្ពានព្រៃក្តី ក្នុងស្រុកកណ្តៀង

2025/01/20 03:44:48 pm        293

ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដី​ក្រសួង​អភិវឌ្ឍន៍​ជនបទ អមដំណើរដោយប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាន​អញ្ជើញចុះពិនិត្យដំណើរការសាងសង់ស្ពានព្រៃក្តី ដែលជាស្ពានបេតុងប្រវែង៧៥ម៉ែត្រ កាត់​ស្ទឹង​ពោធិ៍សាត់ តភ្ជាប់ពីភូមិក្បាលរមាស ឃុំអន្លង់វិល មកកាន់ភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ដោយ​បច្ចុប្បន្ន​សម្រេចបានប្រមាណ៤០ភាគរយ ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន សូមឱ្យគ្រប់ភាគីពាក់ពន្ធ័បន្តសហការគ្នា ដើម្បី​ជំរុញ​ឱ្យ​ដំណើរ​ការ​សាងសង់ស្ពានបេតុងនេះមានភាពរលូនប្រកបដោយគុណភាព និងសម្រេច​បាន​តាម​ផែនការ​គ្រោង​ទុកសាងសង់ឱ្យរួចមុខពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះស្ពានព្រៃក្តី​នេះមាន​តួនាទី​យ៉ាង​សំខាន់សម្រាប់ប្រជាពលរដ្ឋតភ្ជាប់ចរាចរណ៍ដឹកកសិផល មកមណ្ឌលសុខភាព សិស្សា​នុសិស្សមកសាលារៀន និងមកទីប្រជុំជនស្រុកកណ្តៀងជាដើម ។

បើតាមលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ពាន​ព្រៃ​ក្តី​នេះ​​ដើមឡើយជាស្ពានដែលមានគ្រោងជាដែក និងក្រាលដោយឈើ មានប្រវែង​ប្រមាណ ៨០​ម៉ែត្រ ​ត្រូវបានបាក់ខូចខាតផ្នែកកណ្តាលទាំងស្រុង ដោយទឹកជំនន់នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២៣ ដោយពុំអាចធ្វើចរាចរណ៍ឆ្លងកាត់បាន ក្រោយហេតុការណ៍បាក់ស្ពាននេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​ស្ពាន​ព្រៃ​ក្តីនេះដោយផ្ទាល់ ។ បន្ទាប់ពីធ្វើការសិក្សាវាយតំលៃរួចមក ក្រសួងអភិវឌ្ឍន៍​ជន​បទ​បាន​សម្រេច​សាងសង់​ស្ពាន​ថ្មី​ជាស្ពាន​បេតុង​រឹង​មាំ​ជំនួស​ឱ្យ​ឈើ​ស្ពាន​ចាស់​ក្រោយ​ទទួល​បាន​គោល​ការណ៍​ពីសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ហើ​យ​ស្ពាន​បេតុងថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដែលមាន​ប្រវែង​៧៥​ម៉ែត្រ ទទឹង៨ម៉ែត្រ រួមនិងផ្លូវបេតុងសាងខាងក្បាលស្ពានប្រវែងសរុប ២២៩ម៉ែត្រ ដោយ​ចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ តាមរយៈក្រសួង​អភិវឌ្ឍន៍​ជន​បទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្មលេខ១៨១ ស្ពាន-ថ្នល់ ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        101
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm