សម្តេចធិបតីដាក់ឈ្មោះឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់ថា ជាអ្នកវិភាគជើង១០ភ្នែក៥ ខណៈអង្គុយតែរិះគន់ ដើម្បីគេងចំណេញនយោបាយ

2025/01/20 08:02:14 pm        201

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ និងអ្នកវិភាគមួយក្តាប់តូចថា ជាមនុស្សជើង១០ ភ្នែក៣ និងភ្នែក៥ ខណៈក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ អង្គុយតែរិះគន់រាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយ,មានការគុំគួន និងច្រណែនឈ្នានីសជាដើមនោះ។

ការចំអកចំៗដល់ក្រុលក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ គឺបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមអ្នក វិភាគមួយក្តាប់តូចដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស ​បាន​កំពុង​វាយប្រហារដល់​រាជ​រដ្ឋាភិបាលយ៉ាងខ្លាំង​លើតម្លៃស្រូវ​ ដោយចោទរាជរដ្ឋាភិបាលថា មិនបានអើពើដល់ប្រជាកសិករ។ ប៉ុន្តែការវាយប្រហារ ​និងការរិះគន់របស់ពួកទាំងនោះមិនមែនធ្វើឡើងដើម្បីស្ថាបនា និងស្រលាញ់​ប្រជាកសិករពិតប្រាកដនោះទេ ​គឺធ្វើឡើងដើម្បីគាប់សង្កត់​ និងធ្វើឲ្យប្រជាពលរដ្ឋស្អប់ត្រកូល ហ៊ុន តែប៉ុណ្ណោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ​ការចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានអើពើ ចំពោះ​បញ្ហាកសិកម្មជូនដល់ប្រជាកសិករនេះ ​ជាការចោទប្រកាន់ដោយអយុត្តិធម៌​បំផុត ខណៈរាជ​រដ្ឋាភិ​បាលបានកំពុងខិតខំយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការរកទីផ្សារ​ជូន​ដល់បងប្អូន​ប្រជាកសិករ ខណៈទីផ្សា​ សម្រាប់កសិកម្មពីមុនមានត្រឹមតែជាង៧០ប្រទេស​ ឥឡូវមានរហូតដល់ជាង៩០ ប្រទេសនោះ។

យ៉ាងណាក៏ដោយសម្តេចធិបតី ​បានផ្តំាផ្ញើទៅក្រុមអ្នកវិភាគជើង១០ ភ្នែកបី និងភ្នែកប្រាំទាំង​នោះ​ផងដែរ​ថា កុំបន្ត យករឿងអ្វីគ្រប់យ៉ាង​ទៅភ្ជាប់ជាមួយនយោបាយ​ទាំងអស់ ហើយបើគិតថា​ខ្លួន​ស្រលាញ់ជាតិពិតប្រាកនោះគប្បីទៅធ្វើការអង្វករដល់ទីផ្សាអន្តរជាតិ ឬទីផ្សាអឺរ៉ុប​ឲ្យមកជួយ​ទិញកសិផលខ្មែរបន្ថែម កុំតាំងខ្លួនឯងថា​ ស្រលាញ់ជាតិ ស្រលាញ់ប្រជាជនតែបែជាអំពាវនាវ​ឲ្យគេកុំទិញ​សមិទ្ធផលខ្មែរទៅវិញនោះ៕អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        86
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        109
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm