រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃអាទិត្យថា វាពិតជាពុំត្រឹមត្រូវសម្រាប់ក្រុមយុទ្ធជនឃើដគាំទ្រដោយសហរដ្ឋអាមេរិក ដែលមានមូលដ្ឋានយោធា នៅភាគឦសានរបស់ប្រទេសនេះ ក្នុងការរក្សាប្លុករបស់ពួកគេ នៅក្នុងកងកម្លាំងប្រដាប់អាវុធស៊ីរី ដែលរួមបញ្ចូលគ្នាយ៉ាងស្រុងរួចហើយ នោះ ។

ថ្លែងទៅកាន់សារព័ត៌មានរ៉យទ័រ នៅក្រសួងការពារជាតិក្នុងទីក្រុងដាម៉ាស លោក Murhaf Abu Qasra បាននិយាយថា ការដឹកនាំរបស់ក្រុមយុទ្ធជនឃើដ ដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) កំពុងពន្យារពេលក្នុងការដោះស្រាយបញ្ហាស្មុកស្មាញរបស់ខ្លួន។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលមានតំបន់ពាក់កណ្តាលស្វយ័តឆ្លងកាត់សង្រ្គាមស៊ីវិលអស់ រយៈពេល ១៤ឆ្នាំនោះ បាននិងកំពុងពិភាក្សាជាមួយនឹងរដ្ឋបាលថ្មី ក្នុងទីក្រុងដាម៉ាស ដែលដឹកនាំដោយអតីតក្រុមឧទ្ទាម បានផ្តួលរំលំលោកប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad) កាលពីថ្ងៃទី 0៨ ខែធ្នូ។
មេបញ្ជាការ SDF លោក Mazloum Abdi បាននិយាយថា ការទាមទារដ៏សំខាន់របស់ពួកគេ គឺរដ្ឋ បាលវិមជ្ឈការ ដោយថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Asharq របស់អារ៉ាប៊ីសាអ៊ូឌីត កាលពីសប្តាហ៍មុនថា SDF បើកចំហ ក្នុងការធ្វើសមាហរណកម្ម ជាមួយក្រសួងការពារជាតិ ប៉ុន្តែនៅមាន «ប្លុកយោធា» ហើយក៏ដោយគ្មានការរំលាយចោលដែរ។