ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ Soloviev Live TV ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian មិនបានច្រានចោលការបង្កើតកិច្ចសហប្រតិបត្តិការយោធាពេញលេញរវាងប្រទេសរបស់លោក និងរុស្ស៊ីនាពេលអនាគត នៅ
នៅពេលសួរថា តើទីក្រុងតេអេរ៉ង់ និងមូស្គូ អាចរក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា និងការពារជាតិបន្ថែមទៀតដែរឬទេ មេដឹកនាំអ៊ីរ៉ង់រូបនេះ បាននិយាយ៖«តាមធម្មជាតិ យើងនឹងព្យាយាមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលយើងអាចជួយគ្នាទៅវិញទៅមក ក្នុងវិស័យយោធា និងសន្តិសុខផងដែរ នាពេលអនាគត។
លោក Pezeshkian បានបន្ថែម ថា៖«យើងត្រូវសហការគ្នា ដើម្បីកុំឲ្យសត្រូវមកបំផ្លាញយើង ដោយស្រួលៗ ហើយចេញទៅបាត់នោះទេ។ លោកបានបន្ថែមថា៖«សត្រូវមិនគួរមានការយល់ច្រឡំថា យើងអាចចាញ់ដោយងាយៗនោះទេ»។
កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខារវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ីរ៉ង់លោក Pezeshkian បន្ទាប់ពីកិច្ចចរចា នៅទីក្រុងមូស្គូរបស់ពួកគេកាលពីថ្ងៃទី ១៧ ខែមករា រំពឹងថា ការពង្រឹងទំនាក់ទំនងសន្តិសុខ និងការពារទ្វេភាគីតែប៉ុណ្ណោះ។ ខណៈពេលដែលភាគីទាំងពីរ ក៏បានប្តេជ្ញាថា នឹងមិនជួយអ្នកឈ្លានពាន ក្នុងករណីមានការវាយប្រហារលើរុស្ស៊ី ឬអ៊ីរ៉ង់ ឯកសារនេះ មិនផ្តល់ជំនួយផ្នែកយោធាទេ ប្រសិនបើភាគីទាំងពីរ ត្រូវបានវាយប្រហារនោះ។