លោក Yoon ត្រូវបានហាមប្រាមមិនឲ្យមានអ្នកសួរសុខទុក្ខ ដើម្បីការពារការបំផ្លាញភស្តុតាង

2025/01/20 10:37:07 pm        54


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានព្យួរតំណែង មិនត្រូវបានអនុញ្ញាតឲ្យមានអ្នកសួរសុខទុក្ខនោះឡើយ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមករា) ហើយជាថ្មីម្តងទៀត រូបលោកបានបដិសេធមិនផ្ដល់ចម្លើយដល់ការសាកសួរពីអង្គភាពស៊ើបអង្កេត នៅថ្ងៃចន្ទ (ទី២០ ខែមករា) នេះ។

គួរបញ្ជាក់ថា លោក Yoon កំពុងត្រូវបានដាក់ឲ្យស្ថិតក្នុងការឃុំខ្លួនជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ដោយចោទប្រកាន់ពីបទនាំឲ្យមានកុបកម និងប្រព្រឹត្តបំពានអំណាច។ ហើយតំណាងផ្នែកច្បាប់របស់លោក បាននិយាយថា «វានឹងជារឿងពិបាកណាស់» ដែលរូបលោកត្រូវអនុវត្តតាមការសួរចម្លើយរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) សម្រាប់មន្ត្រីជាន់ខ្ពស់ ដែលគ្រោងនឹងធ្វើឡើងដំបូង នៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក)។

មេដឹកនាំដែលត្រូវបានចាប់ខ្លួនរូបនេះ បានបដិសេធមិនឆ្លើយអ្វីឡើយ ចំពោះការសាកសួរ ចាប់តាំងពីរូបលោក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ដោយអង្គុយនៅស្ងៀមមិននិយាយអ្វីទាំងអស់ ក្នុងអំឡុងពេលមានការស៊ើបអង្កេតរយៈពេល ១០ម៉ោងដែលបានកើតឡើងនៅថ្ងៃដែលរូបលោកត្រូវបានចាប់ខ្លួន។

តុលាការក្រុងសេអ៊ូលនៅតំបន់ភាគខាងលិច កាលពីថ្ងៃទី១៩ ខែមករា បានចេញដីកាចាប់ខ្លួនមួយផ្សេងទៀតដែលនឹងអនុញ្ញាតឲ្យអាជ្ញាធរឃុំខ្លួនលោក Yoon សម្រាប់ដំណើរការនីតិវិធីផ្លូវច្បាប់ដែលនៅសល់របស់លោក។ អង្គភាពស៊ើបអង្កេតមានសិទ្ធិឃុំខ្លួនលោករយៈពេលសរុប ២០ថ្ងៃ គិតចាប់ពីដើមដំបូងនៃការចាប់ខ្លួននៅថ្ងៃទី១៥ ខែមករា រហូតដល់រដ្ឋអាជ្ញាចោទប្រកាន់រូបលោកផ្លូវការ។ បន្ទាប់មករយៈពេលឃុំខ្លួនលោក អាចបន្តរហូតដល់ ៦ខែ ពោលគឺរហូតដល់តុលាការដែលទទួលខុសត្រូវការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌរបស់លោក ឈានដល់ការចេញសាលក្រម។

ហើយ CIO កាលពីថ្ងៃទី១៩ ខែមករា បានហាមប្រាមលោក Yoon មិនឲ្យមានអ្នកផ្សេងចូលសួរសុខទុក្ខ ក្រៅពីមេធាវីរបស់លោក ដែលក្រុមមន្ត្រីបានលើកឡើងថា ជាវិធានការ ដើម្បីការពារកុំឲ្យមានការបំផ្លាញភស្តុតាងដែលអាចកើតមាន។ ហានិភ័យនៃការបំផ្លាញភស្តុតាងរបស់លោក Yoon ត្រូវបានតុលាការចាត់ទុកថា ជាហេតុផលមួយ ក្នុងចំណោមហេតុផល ដើម្បីអនុម័តដីកាចាប់ខ្លួនលោក៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm